ព័ត៌មានជាតិ
អ៊ីអនម៉ល មានជ័យ ដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយ អ៊ីអន»
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធពិធីដាំកូនឈើក្រោមប្រធានបទ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអន» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅមុនពេលបើកសម្ពោធផ្សារទំនើប ទី៣ គឺ «ផ្សារទំនើប អ៊ីអនម៉ល មានជ័យ» នៅក្នុងប្រទេសកម្ពុជា។
ពិធីដាំកូនឈើ «ការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអន» មានគោលបំណងបង្កើតផ្សារទំនើបដែលហ៊ុំព័ទ្ធដោយរុក្ខជាតិពណ៌បៃតងនៅក្នុងសហគមន៍មូលដ្ឋាននៃបរិវេណផ្សារទំនើបសាងសង់ថ្មីជាមួយប្រជាពលរដ្ឋក្នុងសហគមន៍តំបន់នោះ និងយកចិត្តទុកដាក់ថែទាំ ដើម្បីក្លាយជាផ្សារទំនើបដែលបណ្តុះស្មារតីសហគមន៍បៃតង។
ពិធីដាំកូនឈើនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុ សិស្សខ្មែរ និងជប៉ុនប្រមាណជាង ១ពាន់នាក់។ ក្នុងពិធីដាំកូនឈើនេះ គឺមានកូនឈើ ១៣ប្រភេទ ដូចជា ៖ Crinum Lily, Spider Lily , Western Sword Fern ជាដើម ដែលជាពូជកូនឈើដុះនៅក្នុងតំបន់ ហើយមានចំនួនសរុបប្រហែល ៨ពាន់ដើម។
គួរជម្រាបថា កន្លងមកនេះ ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានដាំកូនឈើប្រហែល ២២ ០០០ដើម នៅមុនពេលបើកសម្ពោធផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី។ ក្រុមហ៊ុន អ៊ីអនម៉ល និងប្រទេសកម្ពុជា ធ្លាប់បានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នា តាមរយៈអង្គការមូលនិធិបរិស្ថានអ៊ីអន និងAEON 1% CLUB ក្នុងការគាំទ្រ និងជួយឧបត្ថម្ភដល់កម្មវិធីសម្ពោធសាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា និងការដាំដើមឈើនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងនៅតំបន់ប្រាសាទចៅស្រីវិបុល រួមទាំងក្នុងតំបន់មជ្ឈមណ្ឌលគាំពារសត្វព្រៃភ្នំតាម៉ៅ ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ