ព័ត៌មានជាតិ
ទូក ៣៥ គូ បើកឆាកប្រណាំងថ្ងៃដំបូងពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង
ចាប់ពីរសៀលថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយដងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង មានរៀបចំប្រារព្ធពិធីបុណ្យអុំទូក យ៉ាងឱឡារិកជាទីបំផុត។



នៅរសៀលនេះ មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករទាំងសងខាងដងស្ទឹង ខណៈពិធីនេះត្រូវបានរៀបចំជាលើកដំបូង ក្រោយពីមានការអាក់ខានអស់រយ:ពេលជាង២ឆ្នាំ ដោយសារជម្ងឺកូវីដ១៩ រាតត្បាត ។
គណកម្មការរៀបចំបុណ្យអុំទូកបានបញ្ជាក់ថា ទូកដែលបានចូលរួមមានចំនួន ៣៥ គូ ទាំងខ្នាតខ្លី និងខ្នាតវែង និងមានកីឡាករ កីឡាការនី ដែលជាអ្នកចែវមានចំនួនជាង ១ពាន់នាក់ ។
ពិធីបុណ្យអុំទូកជាប្រពៃណីរបស់ខ្មែរ តាំងពីយូរលង់ណាមកហើយ ក្នុងការរំលឹកដល់វីរភាពរបស់បុព្វបុរសខ្មែរ ដែលជាអ្នកក្លាហានក្នុងការប្រយុទ្ធជាមួយសត្រូវនៅលើផ្ទៃទឹក៕
អត្ថបទ : សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?