Connect with us

ព័ត៌មានជាតិ

បញ្ចប់យុទ្ធនាការផ្តល់បណ្ណសមធម៌​ជូន​ពលរដ្ឋ​ ៤២២៩​ គ្រួសារ ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក

បានផុស

នៅ

ក្រសួងផែនការបានបិទបញ្ចប់យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋចំនួន ៤២២៩ គ្រួសាររស់នៅរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកនៅថ្ងៃទី០៩តុលាឆ្នាំ២០២២នេះ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩តុលានេះថា យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋចំនួន ៤២២៩គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក តាមការសម្រេចរបស់សម្តេចតេជោដែលបានអនុវត្តកាលពីថ្ងៃទី ០៦តុលា បានបិទបញ្ចប់នៅថ្ងៃទី ០៩ តុលា​នេះ បន្ទាប់ពីក្រុមការងារក្រសួងបានផ្តល់បណ្ណសមធម៌ជួនដល់ប្រជាពលរដ្ឋចំនួន ៤២២៩គ្រួសារបានចប់សព្វគ្រប់រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីវេលាម៉ោងជិតរំលងអាធ្រាត្រថ្ងៃទី០៨ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារលើរបាយការណ៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយណែនាំឱ្យប្រញាប់រៀបចំផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននេះ គឺត្រូវផ្តល់បណ្ណក្រីក្រ​ប្រភេទ​ទី១ទាំងអស់ ហើយផ្តល់ប្រាក់ឧបត្ថម្ភតាមអត្រាអ្នករស់នៅទីប្រជុំជន។

បើតាមរបាយការណ៍របស់លោក វង សូត អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី​ ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ។

លោក ថេង បញ្ញាធន បានបន្តទៀតថា « តាមការបញ្ជាក់របស់សម្តេចគឺច្បាស់ណាស់កន្លែងហ្នឹងគឺថាប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកប្រសិនបើអ្នកហ្នឹងអត់ទាន់មានបណ្ណសមធម៌ថ្មីទេទើបទទួលបណ្ណថ្មីពីខាងខ្ញុំក្រសួងផែនការគឺពេលទទួលបានបណ្ណគាត់ចុះបញ្ជីនឹងទទួលបានថវិកាភ្លាមតែម្តង។រីឯប្រជាជនដែលមានបណ្ណសមធម៌រួចហើយអាចបើកបានជារៀងរាល់ខែនៅថ្ងៃទី២៥។ជាកស្តែងសម្រាប់ខែនេះអាចបើកបាននៅថ្ងៃទិ២៥តុលា»។

លោក ថេង បញ្ញាធន បានបញ្ជាក់ថាចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០មករហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថកម្ភដល់គ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារស្មើនឹង២លាន៨សែននាក់។ចំនួននេះមិនរាប់បញ្ចូលប្រជាពលរដ្ឋចំនួន៤២២៩គ្រួសារដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សេដ្ឋកិច្ច២៤ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា២ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម