Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបង្ហាញពីវិធីការពារសុខភាពដែលបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់

បានផុស

នៅ

ក្រសួងសុខាភិបាលបានបង្ហាញពីវិធីការពារសុខភាពដែលបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងណែនាំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលមានគ្រោះទឹកជំនន់ដូចជា ត្រូវប្រឈមនឹងបញ្ហាសុខភាពការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិ​ ឬលំនៅដ្ឋានផ្សេងៗ ។

នៅក្នុងសេចក្ដីក្រើនរំលឹកស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ចុះថ្ងៃទី០៩ ខែតុលា នេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវតាម​ដានស្ថានភាពទឹកជំនន់ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ត្រូវធ្វើឱ្យប្រសើរ បើទាបធ្វើឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្តថា កំឡុងពេលមានទឹកជំនន់ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោម ព្រោះអាចស្រុកបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម
គ្រុនចាញ់ និងជំងឺផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការ តាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ ។ ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ ។

ទន្ទឹមនឹងនេះត្រូវជួយមនុស្សចាស់ ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការដូចជាឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួនដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹកពន្យល់ កុមារពីគ្រោះថ្នាក់ នៃការលង់ទឹកនាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូក ឬកាណូតមិនត្រូវដាក់មនុស្សហួសកំរិតបើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។

លើសពីនេះត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើង និងពាក់ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់បួសភ្នំអសិរពិសក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។

សេចក្តីជួនដំណឹងរបស់ក្រសួងដដែលបានណែនាំទៀតថា ដើម្បីជៀសវាងនូវបញ្ហារាករូស រាកមួល ពុលចំណីអាហារ ឬជំងឺផ្សេងៗដទៃទៀតដែលបង្កឡើងដោយទឹកត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីនឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អគ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូលព្រម​ទាំង​សម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះកាំបិត ជ្រុញឱ្យបានស្អាត។ លាងសម្អាត​ដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ ។ ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម ជាចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែងឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺ ដែលក្អកឬកណ្ដាស់ឱ្យលើសពី១ម៉ែត្រ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយ​​បើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលដែលមានធាតុអាកាសប្រែប្រួលភ្លាមៗត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ ។

ក្រសួងបានបន្តទៀតថា នៅពេលក្រោយទឹកជំនន់ប្រជាពលរដ្ឋត្រូវធ្វើអនាម័យខ្លួនប្រាណ ឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាតជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។ បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាតដើម្បីជៀសវាងនូវជំងឺផ្សេងៗក្រោយពេលទឹកជំនន់។ត្រូវបន្តសំរាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់។ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗ។ ត្រូវធ្វើអនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ
ព្រោះក្រោយពេលទឹកស្រកទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹកជៀសវាង នូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោលដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ត្រូវស្តារ និងសំអាតអណ្តូងទឹកឡើងវិញ មុននឹងប្រើប្រាស់ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចជាកាល ត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។

ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់និងឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំប្រេងប្រែងអន្តរាគមន៍នានាពេលកន្លងមកនិងជាបន្តទៅមុខទៀតផ្ដល់ក្រុមគ្រូពេទ្យចល័តដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឲ្យបានល្អប្រសើរនិងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវជាពិសេសនៅពេលដែលមានពស់ចឹកជម្លៀស​ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពបញ្ហាសុខភាពនានាផ្សេងទៀតដូចរៀបរាប់ពីខាងដើមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់និងអាជ្ញាធររាជធានីខេត្តក្រុងស្រុកខណ្ឌរដ្ឋបាលឃុំសង្កាត់ទាំងអស់ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណ​ជនទាំងអស់ចូលរួមអនុវត្តតាមការណែនាំខាងលើនេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែកទប់ស្កាត់ជាអតិបរមានូវ​ផល​ប៉ះពាល់សុខភាពអាយុជីវិតនិងមូលដ្ឋានសុខាភិបាលដោយសារគ្រោះទឹកជំនន់នេះ។

ក្រសួងបានណែនាំទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពឬមានជម្ងឺឬសង្ស័យថាមានបញ្ហាសុខភាពណាមួយសូមស្វែងរកការព្យាបាលពិគ្រោះពិនិត្​យនិងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាពឬមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច២ ម៉ោង មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា២ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៦ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៥ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម