Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបរិបូរណ៍ចុះណែនាំអ្នកចិញ្ចឹមក្រពើ២កន្លែង ខណៈទឹកទន្លេឡើងដល់អាងចិញ្ចឹម

បានផុស

នៅ

ខណៈពេលដែលទឹកទន្លេឡើងលិចអាងចិញ្ចឹមក្រពើ ដោយក្ដីព្រួយបារម្ភក្រពើរួចចេញពីអាងចិញ្ចឹម នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរស្រុកបរិបូណ៌ និងមន្ត្រីជំនាញបានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូក ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារ សត្វក្រពើកុំអោយចេញពីអាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផល សុភាព អភិបាលរងស្រុកបរិបូរណ៌ ចុះធ្វើការងារខាងលើនេះបានឱ្យដឹងថា ដោយទទួលដំណឹងថា មានអាងចិញ្ចឹមក្រពើចំនួន២កន្លែងប្រឈមនឹងសត្វក្រពើរួចចេញពីអាង ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើរបាំងសាច់អួន ដែលម្ចាស់អាងចញ្ចឹមក្រពើព័ទ្ធពីមុន ដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាង ដោយសារក្រពើមានទំហំធំៗព្រោះបានចិញ្ចឹមច្រើនឆ្នាំមកហើយ ។ ក្រៅពីណែនាំឲ្យយកលួសសំណាញ់រាយព័ទ្ធលើអាងចិញ្ចឹមក្រពើបន្ថែម ក្រុមការងារបានណែនាំដល់ម្ចាស់អាងក្រពើឱ្យមានការពារប្រុងប្រយ័ត្នឲ្យបានដិតដល់ កុំឲ្យសត្វក្រពើរួចចេញពីអាងចិញ្ចឹម បង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

ក្រុមការងារស្រុកបរិបូរណ៍បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំឆ្នុកទ្រូ មានកន្លែងចិញ្ចឹមក្រពើចំនួន០៩កន្លែង ប៉ុន្តែ២កន្លែងបានប្រឈមនឹងគ្រោះថ្នាក់ បើក្រពើរួចចេញពីអាង និង០៦កន្លែងទៀតទឹកលិចមិនទាន់ដល់នៅឡើយ ហើយបើទឹកទន្លេឡើងដល់ក៏ត្រូវមានវិធានការដូចគ្នាខាងលើនេះផងដែរ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម