ព័ត៌មានជាតិ
អាជ្ញាធរប្រាប់ម្ចាស់អាងចិញ្ចឹមក្រពើ២កន្លែងព័ទ្ធសំណាញ់លួសឱ្យរឹងមាំខណៈទឹកកំពុងលិច
កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកបរិបូរណ៌ និងមន្ត្រីជំនាញបានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូក ឱ្យព័ទ្ធរបាំងលួសសំណាញ់ ដើម្បីការពារសត្វក្រពើកុំឱ្យចេញពីអាង ខណៈដែលទឹកទន្លេឡើងលិចអាងចិញ្ចឹមក្រពើ។

លោក ផល សុភាព អភិបាលរងស្រុកបរិបូរណ៌ បានឱ្យដឹងនៅថ្ងៃទី ០៩ ខែតុលាថា ក្រោយទទួលដំណឹងថា មានអាងចិញ្ចឹមក្រពើចំនួន ២កន្លែងប្រឈមនឹងសត្វក្រពើរួចចេញពីរអាង ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើរបាំងសាច់អួន ដែលម្ចាស់ អាងចញ្ចឹមក្រពើព័ទ្ធពីមុន ដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ដោយសារក្រពើមានទំហំធំៗព្រោះបានចិញ្ចឹមច្រើនឆ្នាំមកហើយ។

អាជ្ញាធរ ស្រុកបរិបូរណ៌បានបញ្ជាក់ថា ក្នុងឃុំឆ្នុកទ្រូ មានកន្លែងចិញ្ចឹមក្រពើចំនួន ០៩ កន្លែង ប៉ុន្តែ ២កន្លែងបានប្រឈមនឹងគ្រោះថ្នាក់ បើក្រពើរួចចេញពីអាង និង០៦ កន្លែងទៀតទឹកលិចមិនទាន់ដល់នៅឡើយ។ ទោះយ៉ាងណា អាជ្ញាធរ មូលដ្ឋានក្រើនរំលឹកដល់អ្នកចិញ្ចឹមក្រពើទាំងអស់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាពទាំងអស់៕ អត្ថបទ៖ ឈៀង ថារិទ្ធ



-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច