Connect with us

ព័ត៌មានជាតិ

ទំនប់ស្ទាក់ទឹក ៤ កន្លែង ក្លាយជាគោលដៅ​ទេសចរណ៍ថ្មី​នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

មន្ត្រីអាជ្ញាធរខេត្តបានអះអាងថា ខេត្តបាត់ដំបងនឹងមានកំណើនភ្ញៀវទេសចរ តាម​រយៈ​ការ​អភិវឌ្ឍ​ទំនប់ស្ទាក់ទឹក​ជា​បន្តបន្ទាប់ ដែល​បាន​ក្លាយជាគោលដៅទេសចរណ៍​ថ្មី​នៅលើទឹកដីខេត្តបាត់ដំបង។

ក្រៅពីទំនប់អាងកំពីងពួយដ៏​ពេញនិយម បើ​តាម​លោក ហម អារុណ ប្រធានការិយាល័យ ឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នទំនប់ទាំង៤ទីតាំងនៅ​ខេត្ត​បាត់ដំបង តែងតែ​មានភ្ញៀវមកលេងកម្សាន្តជាបន្តបន្ទាប់ហើយ​​ខាងមន្ទីរគ្រោង​ដាក់បញ្ជូលជាតំបន់ទេសចរណ៍ជាផ្លូវការតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឲ្យដឹងទៀតថា ទីតាំងទំនប់ទាំង ៤ នោះ​មាន៖

១-ទំនប់បាសាក់មានទីតាំងក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ដែលមានចម្ងាយ ៧៨គ.មពីទីរួមខេត្ត។ សក្តានុពលកន្លែង​នេះ​គឺ​ទេសភាពដងស្ទឹង កន្លែងងូតទឹកកម្សាន្ត ទស្សនាផ្ទាំងថ្មធំៗជាដើម។

២-ទំនប់កង្ហត មានទីតាំងភូមិកង្ហត ឃុំកន្ទឺ១ ស្រុកបាណន់ មានចំងាយ ៣៥ គ.មពីទីរួមខេត្ត មានកន្លែង​ជិះទូកលំហែរ និង​មានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងតូបជួលអង្គុយលម្ហែផងដែរ ។

៣-ទំនប់អាងភាស ស្ថិត​នៅ​ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ មានចំងាយ ២០ គ.មពីទីរួមខេត្ត មាន​អាងទឹកប្រវត្តិសាស្ត្រ ប៉ុល ពត កន្លែងលេងទឹក តំបន់នេសាទ កន្លែងចិញ្ចឹមសត្វក្រពើ ត្រី និង អាងស្តុកទឹក ដែលមានសេវាម្ហូបអាហារ និងភេសជ្ជៈ សេវាដឹកភ្ញៀវតាមទូក តួបជួលអង្គុយលម្ហែ។

៤-ទំនប់ពហុបំណង “ទំនប់សេកសក” ជាប្រភេទធម្មជាតិកែច្នៃមានទីតាំងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌលមានចំងាយ ៤៥ គ.មពីទីរួមខេត្ត។ ភ្ញៀវទេសចរ​អាច​គយគន់​ទេសភាពលើទំនប់ កន្លែងលេងទឹក តំបន់នេសាទ វាលស្រែ ដែលមានសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ សេវាដឹកភ្ញៀវតាមទូក តូបជួលអង្គុយលម្ហែរ​ជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម