ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍ រំពឹងកម្ពុជា នឹងអាចឈានលុបបំបាត់ជំងឺអេដស៍តាមគោលដៅកំណត់ នៅឆ្នាំ ២០២៥
លោក ឈឹម ឃិនដារ៉េត បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ០៩ តុលានេះថា តាមការរំពឹងទុក កម្ពុជា ពិតជាអាចនឹងឈានទៅលុបបំបាត់ជំងឺអេដស៍ដែលជាបញ្ហាសុខភាពសាធារណៈបានតាមគោលដៅកំណត់នៅឆ្នាំ ២០២៥ ខាងមុខ។

លោកបានបន្តថា ការលុបបំបាត់ជំងឺអេដស៍ទៅតាមកំណត់នៅឆ្នាំ ២០២៥ នេះ ធ្វើឡើងតាមរយៈការខិតខំប្រឹងប្រែង និងរុករកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការទប់ស្កាត់មេរោគអេដស៍។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ប៉ុន្តែការសម្រេចគោលដៅទៅបាន ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្ទុកមេរោគអេដស៍ខ្លួនឯងផងដែរ ដោយផ្អែកលើសសរស្ដម្ភបី គឺ មគ្គុសទេសភាព ភាពជាដៃគូ និងការវិនិយោគ។ ទន្ទឹមនឹងថវិកាពីប្រភពជំនួយកំពុងមានការធ្លាក់ចុះ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើននូវថវិកាជាតិសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈយន្តការ នៃប្រព័ន្ធជាតិ(Country System)។

លោកបានបន្ថែមថា វិបត្តិសកល ក៏បានជះឥទ្ធិពលដល់ការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជាផងដែរ ដូចជា ក្នុងឱកាសសន្និសីទអេដស៍អន្តរជាតិលើកទី ២៤ ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា លោកស្រី Winnie Byanyima ប្រធាន UNAIDS លើកឡើងពីការឆ្លើយតបមេរោគអេដស៍ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយផ្អែកលើកត្តាមួយចំនួនដូចជា វិបត្តិប្រេងឥន្ធនៈ ថាមពល សង្គ្រាមអ៊ុយក្រែន វិបត្តិស្បៀងអាហារ ការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ជះឥទ្ធិពលអវិជ្ជមានដល់ការសម្រេចគោលដៅ ៩៥-៩៥-៩៥ ដែលបានកំណត់នៅឆ្នាំ ២០៣០ ដែលទាមទារឲ្យប្រទេសទាំងអស់ចូលរួមប្រឹងប្រែងទាំងអស់ជម្នះនូវឧបសគ្គនានា។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រ ក្នុងឆ្នាំ ២០២២ នេះ នឹងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៧៤ ០០០ នាក់ ហើយគិតមកដល់ត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៦៣ ០០០ នាក់ បានមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ (ARV) និងនៅសល់ប្រមាណជាង ១១ ០០០ នាក់ទៀត មិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍នៅឡើយទេ ហើយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ អាចជាអ្នកឆ្លងកាលពីឆ្នាំមុនៗ ឬទើបនឹងឆ្លងថ្មីក្នុងឆ្នាំនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក