Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​នគរបាល អំពាវនាវ​ឲ្យ​ជន​រងគ្រោះ សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ករណី​ទទួលរង​អំពើ​ហិង្សា​

បានផុស

នៅ

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​បុគ្គល ណាមួយ​ដែល​អះអាង​ថា ទទួលរង​អំពើ​ហិង្សា​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​កុំ​យក​ករណី​ឯកជន ឬ​អំពើ​ហិង្សា​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​កេង​ចំណេញ​នយោបាយ ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាំពាក្យ​លើកឡើង​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពិនិត្យ​ឃើញ​ថា មាន​បណ្តាញសារ​ព័ត៌មាន​មួយ​ចំនួន ពិសេស​វិទ្យុ​បរទេស​ផ្សាយ ជា​ភាសា​ខ្មែរ បាន​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​នូវ​បទសម្ភាសន៍ និង​ធ្វើ​អត្ថាធិប្បាយ​នូវ​ព័ត៌មាន​ផ្តល់​ដោយ​បុគ្គល ដែល​តាំង​ខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ បានធ្វើ​ការប្រកាស ក្លែងៗ អំពី​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា ឬ​ការ​គំរាមកំហែង​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​អំពី ការ​មិនជឿ​ទុកចិត្ត​ចំពោះ​ច្បាប់ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​ច្បាប់ និង​វិធាន​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​គាំទ្រ ដល់​ពួកគេ​ទៀត​ផង​។

​អ្នកនាំពាក្យ​នគរបាល​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ទាំងនោះ​បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ហេតុផល​ច្បាស់លាស់ ផ្ទុយ​ពី​ការពិត មាន​ចរិត​គុំកួន និង​មាន​ចេតនា​ទុច្ចរិត បំភ័ន្ត​សាធារណៈ​មតិ​ជាតិ​-​អន្តរជាតិ ឲ្យ​មានការ​យល់​ច្រឡំ និង​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន សមត្ថកិច្ច និង​រាជរដ្ឋាភិបាល ដើម្បី​កេង​យក​ផល ប្រយោជន៍​ផ្នែក​នយោបាយ​។ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អកុសល​ខាងលើ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សូម​ធ្វើការ​បញ្ជាក់​ថា​

​ទី​១. ជន​គ្រប់រូប ដែល​រស់នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ត្រូវ​បាន​ការពារ ដោយ​ច្បាប់ និង​ត្រូវ​គោរព​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការបែងចែក​ឋានៈ ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​សាសនា​នោះ ឡើយ​។ ទោះជា​យ៉ាងណា​ក្តីបុគ្គល​គ្រប់រូប​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន និង​សហការ​ជាមួយ​សមត្ថកិច្ច​ចំពោះ​សុវត្ថិភាពផ្ទាល់ខ្លួន​ពីព្រោះថា ​នៅ​លើ​សកលលោក​នេះ ពុំ​មាន​ប្រទេស​ណាមួយ​អះអាង​ថា​ ប្រទេស​របស់​ខ្លួន​ពុំ​មាន​បទល្មើស អំពើ​ហិង្សា​កើតឡើង​នោះ​ឡើយ​។

​ចំណុច​នេះ ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​លើក​ឡើង​រប​ស់បុ​គ្គល​ ដែល​តាំង​ខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ គឺ​ផ្ទុយ​ពី​ការពិត​ពីព្រោះ គ្មាន​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ ឬ​អាទិភាព​ពិសេស មិន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ បើ​ទោះ​បី​ជា​បុគ្គល​នោះ មាន​ឋានៈ តួនាទី ពិសេស​យ៉ាងណាក៏ដោយ​។ ក្នុង​ករណី​មាន​បទល្មើស ឬ​អំពើ​ហិង្សា​កើតឡើង ជនរងគ្រោះ ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​សហកា​រ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​ដាក់​ពាក្យបណ្ដឹង ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ហេតុការណ៍ និង​ភស្តុតាង​ផ្សេងៗ​ទៀត ដែល​ជា​មូលដ្ឋាន​បម្រើ​ឲ្យ​ការងារ​ស៊ើបអង្កេត​។ ផ្ទុយទៅវិញ នា​ពេល​កន្លង មក ក្រុម​មនុស្ស​មួយ​ចំនួន​តូច​នោះ​តែងតែ​ប្រកាស​ថា ​ខ្លួន​ជា​ជនរងគ្រោះ ប៉ុន្តែ​បាន​ព្យាយាម​គេចវេះ មិន​សហការ ជាមួយ​សមត្ថកិច្ច ហើយ​ខំប្រឹង​បំប៉ោង​សំឡេង​តាមរយៈ​បណ្តាញ​ព័ត៌មាន​ក្រៅ​ប្រទេស បកស្រាយ​តាម​បែប​អគតិ បង្វែរ​ហេតុការណ៍​នៃ​អំពើ​ហិង្សា ទៅជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​។​

​ទី​២. បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្រាល​គ្រប​ដោយ​សុខ​សន្តិភាព គ្មាន​សង្គ្រាម​ប្រដាប់​អាវុធ ឬ​អំពើ​ភេរវកម្ម ប្រជា ពលរដ្ឋ​កម្ពុជា​ប្រមាណ​១៦​លាន​នាក់ កំពុង​រស់នៅ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ និង​ប្រកប មុខរបរ​ចិញ្ចឹមជីវិត​ដោយ ភាព​កក់ក្តៅ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត មានការ​ជឿជាក់​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​ចូលរួម​សហការ គាំទ្រ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​បុគ្គល​ដែល តាំង​ខ្លួន​ជា​សកម្មជន ជា​គ្រួសារ​នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល បង្ហាញ​អំពី​ការភ័យខ្លាច ការ​គំរាមកំហែង ការបាត់បង់​ជំនឿ​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មិន​ទទួល ស្គាល់​ស្ថានភាព ពិត​នៃ​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទៅវិញ​។ ការ​លើក​ឡើង​ទាំងនោះ​បាន​បង្ហាញ​អំពី​ចរិត​រើសអើង ចង្អៀតចង្អល់ មាន​ទស្សនៈ ទុទ្ទិដ្ឋិនិយម និង​អាច​វាយតម្លៃ​បាន​ថា ពួកគេ​ជា​ជំពូក​មនុស្ស​នៅ​ក្រៅ​សង្គម​កម្ពុជា​។​

​ទី​៣. តាមរយៈ​ការអនុវត្ត​គោ​លន​យោបាយ​-​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” បាន​ធ្វើ​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​ នៅ​តាម​សហគមន៍​មាន​ភាព​ល្អ​ប្រសើរ​។ សកម្មភាព បទល្មើស​គ្រប់​ប្រភេទ​ប្រមាណ​ជា ៩០​ភាគរយ ដែល​បាន​កើតឡើង រួម​ទាំង​អំពើ​ហិង្សា ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​បង្ក្រាប ព្រមទាំង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ បរិយាកាស​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ អំពី​ការវាយតម្លៃ​ដោយ​ងងឹតងងល់​របស់​បុគ្គ​ល​ ដែល​តាំង​ខ្លួន​ជា​សកម្មជន​ជា​គ្រួសារ នៃ​សកម្មជន​នយោបាយ​មួយ ឬ​ជា​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ ពីព្រោះ​គេ​មិន​អាច​លើក​យកការណ៍​រងគ្រោះ​ដោយ​អំពើ​ហិង្សា​របស់​បុគ្គល​មួយ​ចំនួន​តូច ដែល​គ្មាន​សញ្ញាណ​ច្បាស់លាស់ ឬ​កំពុង​ស្ថិត​ក្នុងការ ស៊ើបអង្កេត មក​ប្រៀបធៀប និង​ដោះដូរ​ជាមួយ​សេចក្តី​សុខ​របស់​មនុស្ស​រាប់​សិប​លាន​នាក់ ឬ​លុបបំបាត់​នូវ​លទ្ធផល​នៃ​ប្រតិបត្តិ​ការ​ បង្ក្រាប​ប​ទ​ល្មើស​របស់​សមត្ថកិច្ច​បាន​ឡើយ​។​

​ទី​៤. ក្នុង​សុច្ឆន្ទៈ​ឆ្លុះបញ្ចាំង​អំពី​សច្ចភាព​ក្នុង​សង្គម ក៏ដូចជា​ដើម្បី​លុបបំបាត់​នូវ​ការ​ភ័ន្តច្រឡំ​ពី​សំណាក់ សាធារណមតិ​ជាតិ​- អន្តរជាតិ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ​ថែរក្សា​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ អ្នកនាំពាក្យ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជាពិសេស​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​នូវ​រាល់​ហេតុការណ៍​នានា​ដែល​បាន​កើតឡើង និង​បាន​ជួបប្រទះ​ដោយ​ផ្ទាល់ ហើយ​រាល់​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន ឬ​ហេតុការណ៍​នានា​ដែល​ពាក់ព័ន្ធ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ស្នើ គ្រប់​បណ្តាញ​សារព័ត៌មាន​រួមទាំង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ​ជៀសវាង​ការ ធ្វើ​អត្ថាធិប្បាយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ពិតប្រាកដ ធ្វើការ​សន្និដ្ឋាន​ដោយ​អត្តនោម័តិ មាន​លក្ខណៈ​លំអៀង ខ្វះ​តម្លាភាព បំពុល​បរិយាកាស សន្តិសុខ បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​កិត្តិយស របស់​នីតិបុគ្គល និង​បុគ្គល​សាធារណៈ​ទៀតផ​ង​។

​ទន្ទឹមគ្នានេះ មិនត្រូវ​លើកយក​បញ្ហា​ទំនាស់​ជា​ឯកជន​ក្នុង​សង្គម អំពើ​ល្មើស អំពើហិង្សា ឬ​ហេតុការណ៍​គ្រោះថ្នាក់​នានា ធ្វើការ​បកស្រាយ​បង្វែរ​ទៅជា​រឿង​នយោបាយ ធ្វើ​ឲ្យ​សា​ធារ ណ​មតិ​ជាតិ អន្តរជាតិ មានការ​ភ័ន្តច្រឡំ ចំពោះ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​នោះ​ទេ។​

​ក្នុងនាម​កងកម្លាំង​អនុវត្ត​ច្បាប់ អ្នកនាំពាក្យ​អះអាង​ថា មាន​សេចក្តី​រីករាយ​ទទួលយក​រាល់​ការ​ទិតៀន កែលំអ​ក្នុ​ងន័យ ស្ថាបនា ព្រមទាំង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ទទួលយក​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ និង​សេចក្តី​សុខក្សេមក្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​ជាការ​កត់សម្គាល់ ការលើកឡើង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ឡើង​ក្រោយពី​សកម្មជន​បក្ស​ប្រឆាំង​មួយរូប គឺ​លោក គង់ រ៉ៃ​យ៉ា បាន​លើក​ករណី​ដែល​ថា លោក​បាន​រង​នូវ​អំពើ​ហិង្សា ពី​ជន​មិន​ស្គាល់​មុខ ប៉ុន្តែ​លោក​អះអាង​ថា លោក​មិន​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ទេ ដោយសារតែ​លោក​មិន​ជឿ​លើ​សមត្ថកិច្ច​អាជ្ញាធរ អំពី​ការ​រក​យុត្តិធម៌​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ខឹងគេ​ស្រលាញ់​សង្សារ​ចាស់របស់​ខ្លួន កាប់​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវប៉ូលិសចាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

កីឡា១២ នាទីutes មុន

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាហុងកុង Sean Lau សរសើរភរិយា ដែលជួយគាត់ក្លាយជាមនុស្សល្អដល់សព្វថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម