Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញពលរដ្ឋចល័ត និងមានរបរចូលព្រៃ ត្រូវប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនចាញ់​

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ចល័ត និង​អ្នកមាន​របរ​ទាក់ទង​នឹង​ចេញចូល​ព្រៃ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនចាញ់ ដោយ​បាន​ណែនាំ​ធ្វើតេស្ត​ភ្លាមៗ ក្រោយ​ត្រឡប់​ពី​ព្រៃ ឲ្យ​ទាន់​ពេលវេលា ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ប្រសិន​មាន​ឆ្លង​ជំងឺ​គ្រុនចាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក្រុមការងារ​ប្រចាំការ​គោលដៅ​នៅ​ប៉ុស្តិ៍​ច្រក​ចេញ​ចូល​ព្រៃ​ឧទ្យានុរក្ស​ព្រៃឈើ អ្នកស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ស្ថិត​ក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី ០៨ តុលា លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បង្ការ​ខ្លួន​កុំ​ឲ្យ​កើត​ជំងឺគ្រុនចាញ់​តាមរយៈ​ការប្រើប្រាស់​មុង​អង្រឹង​ជ្រលក់​ថ្នាំ​ពេល​ចូល​ទៅ​សម្រាក​ក្នុង​ព្រៃ ឬ​ថ្នាំលាប​ស្បែក និង​លេប​ថ្នាំ​បង្ការ​មុន​ពេល​ចូល​ព្រៃ​ផង​ដែរ។

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​បុគ្គលិក និង​មន្ត្រី​ផ្តល់​សេវា ត្រូវ​ចុះ​ជួប​ប្រជាជន​ចំណុច​ផ្ទាល់ និង​ផ្តល់​ការ​អប់រំ​សុខភាព ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​បង្ការ​ជំងឺ​គ្រុន​ចាញ់ ធ្វើតេស្ត​ឈាម និង​ព្យាបាល​ភ្លាមៗ និង​ត្រូវ​កំណត់​ឲ្យ​បាន​នូវ​ចំនួន​ប្រជាជន​ប្រឈម (​ប្រជាពលរដ្ឋ​ចល័ត និង​អ្នកមាន​របរ​ទាក់ទង​ទៅ​នឹង​ព្រៃ​) ក្នុង​តំបន់​គ្រប់គ្រង ដើម្បី​ធ្វើ​បទ​អន្តរាគមន៍​បាន​គ្រប់ៗ​គ្នា និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យមើល​រួមគ្នា​លើ​វឌ្ឍនភាព​ការងារ កត្តា​ប្រឈម​ហានិភ័យ និង​កាលានុវឌ្ឍភាព​ដែល​ទាក់ទង​ទៅ​នឹង​ការអនុវត្ត​គម្រោង CMEP2 ដើម្បី​ពិភាក្សា​រួមគ្នា​រក​ដំណោះ​ស្រាយ​លើ​ទំហំ​សកម្មភាព​អនុវត្ត​ឆ្លើយតប​នា​ពេល​បច្ចុប្បន្ន និង​ពង្រីក​ការអនុវត្ត​ឲ្យ​សមស្រប​នូវ​ភូមិសាស្ត្រ​កំពុង​ប្រឈម​ឲ្យ​បាន​ជោគជ័យ ទៅតាម​សូចនាករ​កំណត់​ក្នុង​យុទ្ធសាស្ត្រ​សម្រាប់​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់ ដើម្បី​ឈាន​លុបបំបាត់​គ្រុនចាញ់​ឲ្យ​ខាងតែបាន​នៅ​ឆ្នាំ ២០២៥។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​ចែក​មុង​ជ្រលក់​ថ្នាំ និង​កញ្ចប់​ចូល​ព្រៃ​ដល់​ប្រជាជន កម្មករ​ចម្ការ អ្នក​ចូល​ព្រៃ ដល់​ទី​កន្លែង​ដែល​ជា​តំបន់​ប្រឈម​នឹង​ការ​ចម្លង​ជំងឺគ្រុនចាញ់​ខ្ពស់​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន ៤ ក្នុងស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ រួមមាន ឃុំ​សំរោង ឃុំ​រកាត ឃុំ​ព្រងិល និង​ឃុំ​សន្ទ្រែ ដែល​ប្រឈម​នឹង​ជំងឺគ្រុនចាញ់​ច្រើន​ជាង​គេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម