ព័ត៌មានជាតិ
ស្រូវបង្កើនរដូវក្នុងខេត្តកំពង់ឆ្នាំង ២០៣ ហិកតា ត្រូវទឹកទន្លេជន់លិចនៅស្រុកចំនួន ៤ និងឃុំ ៧
លោក ងិន ហ៊ុន កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានឲ្យដឹងថា តាមរបាយការណ៍បូកសរុបរបស់មន្ទីរកសិកម្មខេត្ត គិតចាប់ពីថ្ងៃទី ០៤ តុលា ដល់ទី ០៨ តុលា ទឹកជំនន់ទន្លេ លិចដំណាំស្រូវសរុបចំនួន ២០៣ ហិកតា ជាប្រភេទស្រូវបង្កើនរដូវ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបន្តថា ក្នុងនោះរួមមាន ៖
១-នៅក្នុងស្រុកបរិបូណ៌ ចំនួន ៤៩ ហិកតា (ឃុំពន្លៃ ០៨ ហិកតា ឃុំផ្សារ ១៩ ហិកតា និងឃុំខុនរ៉ង ២២ ហិកតា)។
២-នៅក្នុងស្រុកជលគីរី ចំនួន ៣០ ហិកតា (ឃុំព្រៃគ្រី ៣០ ហិកតា ភូមិពារ និងភូមិតាកាន់)។
៣-នៅក្នុងស្រុកកំពង់ត្រឡាច ចំនួន ៧៧ ហិកតា (ឃុំសែប ៦៧ ហិកតា និងឃុំតាជេស ១០ ហិកតា) ។
៤-នៅក្នុងស្រុករលាប្អៀរ ចំនួន ៤៧ ហិកតា (ឃុំគោកបន្ទាយ ៤៧ ហិកតា ភូមិកងមាស ២៩ ហិកតានិងភូមិចុងឈើត្រាច ១៨ ហិកតា)។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ការលិចលង់ស្រូវបង្កើនរដូវចំនួន ២០៣ ហិកតា ខាងលើនេះ ទើបតែ ៥ ថ្ងៃ មិនទាន់ឲ្យស្រូវរលួយខូចខាតនោះឡើយ។ ប្រសិនបើស្រូវខាងលើនេះលិចទឹកយូរថ្ងៃ ពី ១ ខែ ទៅ ២ ខែនោះ ទើបស្រូវរលួយខូច។

សូមបញ្ជាក់ថា រូបភាពស្រូវក្នុងស្រែលិចដោយសារទឹកជំនន់ខាងលើនេះ អ្នកយកព័ត៌មានយើងបានថតរូបភាពនៅចំណុចភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ និងភូមិបាញ់ឆ្គោល , ភូមិជ្រៃបាក់ ក្នុងឃុំជ្រៃបាក់ ក្នុងស្រុករលាប្អៀរ តាមបណ្ដោយផ្លូវជាតិលេខ ៥៕
អត្ថបទ ៖ ឈៀងថារិទ្ធ





















-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត