ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បេក្ខជនដាក់ពាក្យប្រឡងឌីប្លូមជាង១៧ម៉ឺននាក់ កើនជាងឆ្នាំមុន
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង ថាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានជាង ១៧ម៉ឺននាក់ចែកជា ១ ៧២៣មណ្ឌល ត្រូវជា ៧ ៨១៦បន្ទប់ មានការកើនឡើង បើធៀបទៅនឹងឆ្នាំមុន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង នៅរសៀលថ្ងៃទី១០តុលានេះថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧នាក់ ក្នុងនោះ សិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់បេក្ខជនស្វ័យរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩ នាក់ ស្រី ០៥ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប ៧ ៨១៦។
លោក រស់ សុវាចា បានបន្តថា ចំនួនបេក្ខជនឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន មានការកើនឡើងជាង១០០នាក់ ខណៈឆ្នាំមុនមានបេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២មណ្ឌល និង៧៣២៧ បន្ទប់ ។

លោកបានបន្តទៀតថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡង ជាដើម។
បើតាមក្រសួងអប់រំ មុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស ។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន ៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់ ៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ ដូចនេះ ពិន្ទុប្រឡងជាប់គឺ ៥៤៥ ដក២៥រួច ចែកនឹង២ស្មើនឹង ២៦០ពិន្ទុសម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់ ៤៤៥ដក២៥ ចែកនឹង២ស្មើនឹង២១០ពិន្ទុ។
ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់ ៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី ២១០ដល់ ២៧២ ទទួលនិទ្ទេសមធ្យម។ពិន្ទុចាប់ពី ២៧៣ដល់ ៣៣៥ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទូចាប់ពី ៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី ០១វិច្ឆិកាឆ្នាំ២០២២៕ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ