ព័ត៌មានជាតិ
លោក ជុក មុន្នី ជំរុញពលរដ្ឋ ទៅមើលបញ្ជីឈ្មោះ និងត្រៀមខ្លួន ទៅបោះឆ្នោត
ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារនិងសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានត្រូវនាំគ្នាអញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។

លោកថ្លែងបែបនេះ នាឱកាសជួបសំណេះសំណាល និងចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកចំនួន៨គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ជុក មុន្នី មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក៏ដូចជាកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅតាមសហគមន៍ នៅសង្កាត់ទាំង៧ នៅក្នុងក្រុងស្វាយរៀង លោកនិងក្រុមការងារក៏បានឯកភាពគ្នាក្នុងការដោះស្រាយជូនពលរដ្ឋ នៅតាមគ្រួសារដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃទៅតាមលទ្ធភាពជាក់ស្តែងនាពេលនេះ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានក្រុមការងារក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជូនចំពោះមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅទីនេះផងដែរដែលសម្តេចតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ-១៩ “៣ការពារ ៣កុំ និង២ចូលរួម” ហើយក៏សូមធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវគ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជា តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ។
លើសពីនេះទៀត គ្រោះមហន្តរាយដែលបង្ករដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់អំពើហឹង្សានៅក្នុងគ្រួសារនៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះមុខនោះគឺជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ ជាដើម។
ក្រោយបញ្ចប់កិច្ចសំណេះសំណាលនេះ មានការចែកអំណោយជូនដល់គ្រួសារក្រីក្រ ក្នុងនោះរួមមាន ៖ អង្ករ ២០គក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកដោះគោ២កំប៉ុង, ក្រមា១, មុង១, ទឹកស៊ីអ៊ីវ១យួរ, និងថវិកាធ្វើដំណើរ ១១ម៉ឺនរៀល ផងដែរ៕ ដោយ៖ ភក្ដី



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល