Connect with us

ព័ត៌មានជាតិ

ក្រសួងធម្មការ អំពាវនាវបញ្ឈប់សកម្មភាព​បិណ្ឌបាត្រ ឬរៃអង្គាសបច្ច័យតាមទីផ្សារ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះសង្ឈ លោកអាចារ្យ ដូនជី បញ្ឈប់សកម្មភាព ដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធី​បុណ្យកឋិនទាន ដែលនឹងចូលមកដល់នៅថ្ងៃទី១១ តុលាឆ្នាំ២០២២។

លោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី១០ តុលានេះ ថា «ត្រូវចៀសវាងឱ្យបានការចែកប្រូក្រាម​កម្មវិធីបុណ្យនៅតាមផ្សារឬតាមរោងចក្រ ដែលមានមនុស្សប្រមូលផ្តុំច្រើនព្រោះវាប៉ះពាល់ដល់វិន័យសង្ឈ មិនគាប់ភ្នែកមហាជន និងធ្វើឱ្យបាត់បង់ជំនឿពីពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនា»។

លោកបានបន្តថា ទោះបីជាមានការផ្សព្វផ្សាយ និងបានប្រកាសតាមរយៈគណៈសង្ឈទាំងពីរគណៈក៏ដោយ ក៏មានព្រះសង្ឈ និងលោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពដើរបិណ្ឌបាត្រឬរៃអង្គាស​បច្ច័យតាមទីផ្សារ ទីប្រជុំជន និងតាមរោងចក្រ ដែលទង្វើនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

លោកសំណូមពរព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹង​ការប្រតិបត្តិសន្ធាពុទ្ធបរិស័ទឱ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយសូមចៀសឱ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់​បង់សន្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។

លោកបានណែនាំឱ្យមើលគណៈសង្ឈធំៗជាគំរូ ដែលព្រះអង្គបានប្រតិបត្តិ និងបានបំពេញសេចក្តីជ្រះថ្លាបានល្អប្រសើរ។

គួរបញ្ជាក់ថា ពិធីបុណ្យកឋិនទាននៅឆ្នាំនេះ ដែលមានរយ:ពេល២៩ថ្ងៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់​ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម