ព័ត៌មានជាតិ
អាជ្ញាធររៀបចំទីលានហាត់ប្រាណ នៅចន្លោះស្ពានព្រះមុនីវង្សចាស់-ថ្មី
ដោយសារតែ កង្វះទីលានសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ មានកន្លែងសម្រាប់ហាត់ប្រាណ គឺអាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំកន្លែងហាត់ប្រាណនៅចំចន្លោះស្ពានព្រះមុនីវង្សចាស់ ថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ និងទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៣១ខែធ្នូនេះថា ដោយសារមើលឃើញនូវការលំបាកទីលាន សម្រាប់ហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋរស់នៅប៉ែកខាងកើតស្ពានព្រះមុនីវង្ស ចាស់ ថ្មីទើបលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានសម្រេចធ្វើសំណើសុំទៅសាលារាជធានីភ្នំពេញ សុំដីចន្លោះស្ពានទាំង២ធ្វើទីលានសម្រាប់ហាត់ប្រាណ។
លោក ពៅ ហួត បន្តថា កន្លងមកបងប្អូនប្រជាពលរដ្ឋតែងនាំគ្នាមកហាត់ប្រាណលើផ្លូវមុខផ្ទះបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ពិសេសជាងនេះ គឺងាយនឹងជួបគ្រោះថ្នាក់ទៀតផង។ ហើយក្នុងនោះសាលារាជធានីភ្នំពេញ ក៏បានសម្រេចចេញថវិកាធ្វើទីលានហាត់ប្រាណជូនបងប្អូនប្រជាពលរដ្ឋដែលតែងតែយកផ្លូវសាធារណៈធ្វើជាកន្លែងហាត់ប្រាណនោះ។ ប្រជាពលរដ្ឋ បានសំដែងនូវក្តីរីករាយពេលឃើញអាជ្ញាធររៀបចំឲ្យមានកន្លែងហាត់ប្រាណ ដើម្បីថែរក្សាសុខភាពរបស់ពួកគាត់ដោយពុំចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនជួលទីតាំងសម្រាប់ហាត់ប្រាណនោះ៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ