ព័ត៌មានជាតិ
២ ថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ ជិត ២០ ម៉ឺននាក់
នៅក្នុងពិធីបុណ្យអុំទូក ប្រារព្ធឡើងរយៈពេល ២ ថ្ងៃ នាខេត្តបាត់ដំបង មានចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងក្រុងបាត់ដំបងយ៉ាងច្រើនកុះករ រហូតដល់ជិត ២០ ម៉ឺននាក់ បន្ទាប់ពីអាក់ខាន ២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ និងទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យអុំទូក ដោយមានទូកចូលរួមចំនួន ៣៥ គូ និងកីឡាករ កីឡាការិនី ចូលរួមជាង ១.០០០ នាក់។

ក្រោយអាក់ខានរយៈពេល ២ ឆ្នាំ កន្លងផុតទៅ គេសង្កេតឃើញថា មនុស្សម្នា មកពីគ្រប់ច្រកល្ហក ទាំងក្នុងខេត្ត និងក្រៅខេត្ត បានធ្វើដំណើរចូលរួមទស្សនា និងកម្សាន្តក្នុងពិធីនេះ ដោយសារតែក្រៅពីកម្មវិធីបុណ្យអុំទូក រដ្ឋបាលខេត្ត រៀបចំឲ្យមានស្តង់លក់ទំនិញគ្រប់ប្រភេទ ព្រមទាំងក្រុមតន្ត្រីខនសឺត ប្រគំកំដរនៅសួននាគបាញ់ទឹកផងដែរ។

យោងតាមរបាយការណ៍របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្តរយៈពេល ២ ថ្ងៃ សរុបចំនួន ១៨៩.១៦៧ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ ១៨៨.៩៥៧ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មាន ២១០ នាក់ ដែលចំនួននេះ គឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់មុខមាត់ខេត្តបាត់ដំបង នាពិធីបុណ្យអុំទូក ឆ្នាំ ២០២២ នេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ