ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ណែនាំឱ្យកែលំអសោភ័ណភាពទីក្រុងឱ្យបានស្អាត ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩
ខេត្តព្រះសីហនុបានណែនាំឱ្យមានការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអសោភ័ណភាព អនាម័យបរិស្ថានដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងសេចក្តីណនាំមួយចុះថ្ងៃទី១០តុលា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងគោលបំណងដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងជម្រុញការកែលំអសោភ័ណភាព និងអនាម័យបរិស្ថានជាពិសេសដើម្បីលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី។

លោកអភិបាលខេត្តបានបន្តថា ដូចនេះដើម្បីចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ទាំងពីរនេះ
ប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងទទួលបានជោគជ័យតាមការផែនការរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋគ្រប់លំនៅដ្ឋានម្ចាស់ដីឡូត៍ ឱ្យសំអាតអនាម័យបរិស្ថាននៅមុខទីតាំង និងលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ។ ចំណែកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាសៈ ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអប់ភ្លឺភ្លើងពណ៍ និងស្នើបើកភ្លើងបំភ្លឺពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្មឆ្នេរខ្សាច់កម្សាន្តឱ្យបានព្រមៗគ្នាចាប់ពីពេលនេះតទៅ

រដ្ឋបាលក្រុង ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូលសំរាម KSWM និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំផ្ទេរឱ្យបានល្អ និងមានសោភ័ណភាព។ រីឯមន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត
ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីពិធីបុណ្យសមុទ្រ និងមហាសន្និបាតឆ្នេសមុទ្រដែលស្ពានបំផុតលើពិភពលោកដល់មហាជន ប្រជាជន និងអ្នកយកព័ត៌ពីអត្ថន័យខ្លឹមសារ និងសកម្មភាពនៃព្រឹត្តិការណ៍ទាំងពីរខាងលើ។
អាជ្ញាធរក្រុង ស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវសហការការពារក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈសណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិមហាជននិងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយប្រកបដោយសុខដុមនីយកម្ម៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ