ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អរគុណដល់តុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អ្វីដែលសម្ដេចចង់ពីតុលាការបារាំង ពាក់ព័ន្ធនឹងបណ្តឹងប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍នោះ គឺសម្ដេចចង់បានយុត្តិធម៌ និងភាពស្អាតស្អំ តែប៉ុណ្ណោះ ហើយសម្ដេចក៏បានអរគុណដល់តុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី ១១ ខែតុលានេះថា សម្ដេច សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់សម្ដេច ដែលមានមេធាវី និងមានថ្នាក់ដឹកនាំក្រសួងការបរទេស អគ្គរាជទូតប្រចាំទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំងទាំង ៤រូប ដែលបានការពារក្តីឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា អ្វីដែលចង់បាននោះ គឺចង់បានភាពស្អាតស្អំនៅប្រទេសបារាំងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យប់មិញនេះ គឺមានការឃោសនាច្រើនណាស់ ប៉ុន្តែខ្ញុំគួរតែត្រូវបញ្ជាក់ តើ ហ៊ុន សែន ចង់បានអី បានជាតាមវាយឯងដល់ផ្ទះ…ហ៊ុន សែន ចង់បានពាក្យស្អាតស្អំ នៅទីនោះ អត់មានចង់បានអីទេ ពួកគេ គិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ក៏ប៉ុន្តែខ្ញុំគួរតែត្រូវបានដកស្រង់ នេះសាលក្រមទាំងមូល ដែលជាភាសាបារាំង ដែលមាន ១៣ទំព័រៗ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច នាពេលនេះ។ គួររំលឹកថា តុលាការប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។
លោក គី តិច មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះ ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំង តំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រម ដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោកសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ឯកឧត្ដម ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។
លោក គី តិច បានបញ្ជាក់បន្ថែមថា «នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឲ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ»។
លោកមេធាវី គី តិច បានបន្តថា «សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាង ហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ