Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ ​ជួយ​សង្គ្រោះ​ប្រាសាទ​ខ្នារផ្ទោល​ឡើង​វិញ

បានផុស

នៅ

​អ្នក​ជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរជាតិអប្សរា កំពុង​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ប្រាសាទ​ខ្នារផ្ទោល​​ឡើង​វិញ ដើម្បី​ឲ្យ​គេច​ផុត​ពី​ការ​បាត់​បង់​ទៅ​ថ្ងៃមុខ តាមរយៈ​មធ្យោបាយ​ជួយ​សង្គ្រោះ​បន្ទាន់​ដោយ​ប្រើប្រាស់​បច្ចេកទេស​​ទល់​ទ្ រនិង​ជួស​ជុល​ពង្រឹង​រចនា​សម្ពន្ធឥដ្ឋ​ដោយ​ផ្នែក​នីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ តាន់​ សុផល​ អនុ​ប្រធាន​នាយកដ្ឋាន​​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរជាតិ​អប្សរា​មាន​ប្រសាសន៍​ថា សំណង់​ប្រាសាទ​ខ្នារផ្ទោលគឺ​ជា​មរតកបេតិកភណ្ឌ​ជាតិ​ដែល​មាន​តម្លៃ​ខ្លាំង ត្រូវ​យក​ចិត្ត​ទុកដាក់​ថែរក្សា​និង​ការ​ពារ​កម្រិតខ្ពស់​ ព្រោះ​វា​កំពុង​ស្ថិត​នៅ​រូបរាង​ច្បាស់​លាស់​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ទស្សនា​ និង​ស្វែង​យល់​បាន​ច្បាស់​អំពី​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ព្រមទាំង​ប្រវត្តិ​នានា​ទាក់ទង​ទៅ​នឹង​សិល្បៈនៃ​ការ​សាងសង់​​ប្រសាទ​នេះ​ឡើង​នា​សម័យ​អតីតកាល។​

​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២២ កន្លង​ទៅ មួយ​ផ្នែក​ត្រង់​រចនាសម្ពន្ធ​របស់​ខ្លោង​ទ្វារខាង​កើត​នៃ​ប៉ម​ខាង​ត្បូង​រួមមាន​ ផ្ដែរ សសរ​ពេជ្រ​បាន​រលុះ​ចេះ​ពី​ទីតាំង​ដើម​ ដោយ​សារ​កត្តា​ធម្មជាតិ។ ចំណែកស្រទាប់​ឥដ្ឋ​ដែល​សេស​សល់​ស្ថិត​នៅ​ខាង​លើ​ផ្ដែរ ក៏​កំពុង​ប្រឈម​នឹង​ការ​បន្ត​រលុះ​នា​ពេល​បន្ត​ខាង​មុខ។ ហេតុ​ដូច​នេះហើយ​បាន​ជា​អាជ្ញាធរ​ជាតិ​អប្សរាខិតខំ​ប្រឹង​ប្រែង​រក​វិធី​ទប់​ស្កាត់​និង​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ដោយ​ប្រើប្រាស់​បច្ចេកទេស​ទប់​ទ្រ​ជា​បណ្ដោះ​អាសន្ន​នៅ​ត្រង់​ខ្លោងទ្វារ ខាង​កើត​ ដើម្បី​ជួយ​កាត់បន្ថយ​រាល​ហានិភ័យ​ទាំង​នោះ​ និង​អាច​មាន​ពេល​វេលាគ្រប់គ្រាន់​សម្រាប់​សិក្សា​សម្អិត​អំពី​កម្រិត​ខូច​ខាត​ទាំង​មូល​ រួម​ទាំង​រៀប​ចំ​កម្មវិធី​អភិរក្ស​ ហើយ​ជួសជុល​សម្រាប់​រយៈ​ពេល​វែង​ក្នុង​ឆ្នាំ​២០២៣ ឬ​ឆ្នាំ២០២៤ ខាង​មុខ​នេះ។

លោក តាន់ សុផល បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ក្រុម​អ្នក​បច្ចេកទេស​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រតិបត្តិ​ផ្នែក​អភិរក្ស​ប្រាសាទ​នេះ​ឡើង​វិញ ​ក្នុង​ដំណាក់​កាល​ទី២​បន្ទាប់​ពី​ធ្វើ​ការ​ទល់​ទ្រ​បឋម​រួច​រាល់​កន្លង​មក​ ក្នុង​នោះ​កិច្ច​ការ​សង្គ្រោះ​បន្ទាន់ គឺ​នឹង​រៀប​ចំ​ជួស​ជុល​សសរ​ពេជ្រ​ដែល​បាក់​បែក​ទាំង​សង​ខាង​ ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ដំឡើង​ថ្ម​ផ្តែរ​ដាក់​នៅ​ត្រង់​ទី​តាំង​ដើម​វិញ​ក្នុង​ស្ថានភាព​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ រួម​ទាំង​ជួស​ជុល​ជញ្ជាំង​ឥដ្ឋ និង​សសរ​ផ្អោប​ទាំង​ពីរ​នៅ​ខ្លោងទ្វារ​ខាង​កើត​នៃ​ប៉ម​ខាង​ត្បូង។ បែបនេះ​ហើយ​បានជា​ អ្នក​ជំនាញ​ត្រូវ​បន្ត​សិក្សា​លម្អិត​អំពី​ប្រវត្តិសាស្ត្រ​នៃ​សំណង់​ប្រាសាទ​ខ្នារ ផ្ទោល នឹង​បន្ត​អនុវត្ត​ដោយ​បង្កើត​ឱ្យ​មាន​កម្មវិធី​កំណាយ​ស្រាវជ្រាវ ផ្នែក​បុរាណ​វិទ្យា ពិនិត្យ​រាល់​ស្លាកស្នាម​នានា​ទាំង​ចម្លាក់​វត្ថុ​សិល្បៈ​ និង​ភស្តុតាង​ដទៃ ទៀត​សម្រាប់​ជា​អំណះអំណាង​បញ្ជាក់​អំពី ប្រវត្តិ​នៃ​សំណង់​ពិតប្រាកដ​។ ម្យ៉ាងវិញទៀត ប្រាសាទ​នេះ​ បច្ចុប្បន្ន​ស្ថិត​នៅ​ដាច់​ស្រយាល​ចម្ងាយ​ប្រមាណ​ ៧០គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ឈៀង​ខាង​លិច ពី​ទី​រួម​ខេត្ត​សៀមរាប និង​ឆ្ងាយ​ពី​ទី​ប្រជុំ ជន​នៃ​ស្រុក​វ៉ារិន ហើយ​កន្លងមក ការថែទាំ និង​អភិរក្ស​ពុំទាន់​បាន​អនុវត្ត​គ្រប់ជ្រុងជ្រោយ​នៅឡើយ ​ហើយ បច្ចុប្បន្ន​គេសង្កេត​ឃើញ​ថា រចនា​សម្ពន្ធ​របស់​ប៉មថ្ម និង​ប៉ម​ឥដ្ឋ​​ទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។ ​

គួរ​បញ្ជាក់​ផង​ថា ប្រាសាទ​ខ្នារផ្ទោលជា​ប្រាសាទ​សង់​អំពីឥដ្ឋ និង​ថ្ម​បាយ​ក្រៀម​មាន​ចំនួន​២​ប៉ម ដោយ​ប៉ម​នីមួយៗ​មាន​ទំហំ​ទទឹង​ ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ និង​កម្ពស់ ៦ម៉ែត្រ ឈរ​ទន្ទឹម​គ្នា ជើង ត្បូង​នៅ​លើ​រចនាសម្ព័ន្ធ​បុរាណ​ ថែម​ទាំង​មាន​សិន្ធុ​ទឹក​ព័ទ្ធ​ជុំ​វិញ៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៥ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម