ព័ត៌មានជាតិ
សម្ដេចតេជោ ប្រកាសជាថ្មី មិនលើកលែងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់គ្មានការពិតមកលើសម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេចមិនលើកលែងនូវការចោទប្រកាន់ដោយគ្មានការពិត របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង មកលើសម្ដេចជាដាច់ខាត ហើយសម្ដេចក៏នឹងមិនសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យលើកលែងទោសឲ្យលោក សម រង្ស៊ី ទៀតឡើយ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី ១១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះ តែគេដឹងថាចង់សំដៅទៅលោក សម រង្ស៊ី ថា សម្ដេច នឹងមិនសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យលើកលែងទោសឲ្យទណ្ឌិតរូបនេះ ទៀតឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា អតីតមេបក្សប្រឆាំងរូបនេះ ប្រព្រឹត្តកំហុសឆ្គងជាច្រើនមកលើសម្ដេច ហើយដែលមិនអាចលើកលែងឲ្យជាដាច់ខាត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកឯងត្រូវចាំឲ្យច្បាស់ ការខុសឆ្គងអ្នកឯង…អ្នកឯងកុំសង្ឃឹម ទៅលើថា ហ៊ុន សែន អាចប្រើប្រាស់នូវដៃរបស់ ហ៊ុន សែន ដើម្បីលើកលែងទោសឲ្យអ្នកឯងឲ្យសោះ…អញ្ជើញចូលមកទៀតមក ហើយប្រកាសទៀតទៅ ប្រកាសផ្ដួលរំលំទៀតទៅ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដែរថា ទណ្ឌិត សម រង្ស៊ី តែងតែចោទប្រកាន់ដោយគ្មានការពិតមកលើសម្ដេច និងក៏ធ្លាប់សុំទោសសម្ដេចជាច្រើនដងដែរ ហើយសម្ដេចក៏ធ្លាប់លើកលែងទោសឲ្យដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកយ៉ាងដូច្នេះថា «ដើរចោទគេ ចោទឯង ចោទខ្ញុំ សុំទោសប៉ុន្មានដងទៅ យើងបញ្ចេញឲ្យអស់ទៅ ២០០៦ ប៉ុន្មានឯណោះ សុំទោសខ្ញុំ ដកពាក្យបណ្ដឹងស្អីៗហ្នឹង អានេះវាក៏មិនយូរប៉ុន្មានទេ វាទៀតៗ»។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីទៀតថា ទណ្ឌិត សម រង្ស៊ី នឹងត្រូវរស់នៅក្រៅប្រទេសជារៀងរហូត ដោយនឹងមិនសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យលើកលែងទោសឲ្យអតីតមេបក្សប្រឆាំងរូបនេះទៀតឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត