Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ៩ តុលានេះ ជន់លិចយ៉ាងខ្លាំង ប៉ះពាល់ស្រូវជាង ៣ ម៉ឺនហិកតា ​

បានផុស

នៅ

ទឹកជំនន់ ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​ខេត្ត​បន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ ២០២២ នេះ ជន់​លិច​យ៉ាង​ខ្លាំង ស្ទើរ ៩ ក្រុង-ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង ទឹកធ្លាក់​មកពី​ប្រទេស​ថៃ​នេះ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​ចំនួន ១៤ នាក់ ផ្ទះ​ប្រជាពលរដ្ឋ​លិចលង់ ៩,២១៨ ខ្នង មនុស្ស​រាយ ៤០,៦៣៧ នាក់ ផលដំណាំ​ស្រូវ​ជាង ៣៥,០០០ ហិកតា។ ក្នុង​នោះ វត្ត​ចំនួន ៤៣ វត្ត សាលារៀន​សរុប ៩១ សាលា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិស្សសាលា ២១,២៨៩ នាក់ ស្រី ១០,៤៩៤ នាក់ ប៉ះពាល់​ដល់​មណ្ឌល​សុខភាព ៣ កន្លែង ប៉ះពាល់​ផ្លូវ​គ្រប់​ប្រភេទ ចំនួន​សរុប ២៤,២៥០ ម៉ែត្រ​ផង​ដែរ។

បន្ថែម​ពី​នោះ ផល​ប៉ះពាល់​ខាងលើ កងកម្លាំង​ទាំង ៣ ស្ថាប័ន បាន​តាមដាន​ជាប់​ជាប្រចាំ នេះ​បើ​តាម​ការ​អះអាង​របស់ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ។

លោក អ៊ុំ រាត្រី បាន​ថ្លែង​ក្នុង​ពេល​ជួប​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មក​ទួល​សុវត្ថិភាព​ថា ការ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ និង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នា​សាល​ប្រជុំ ខ សាលាខេត្ត កាលពី​រសៀល​ថ្ងៃ​ទី ៩ តុលា​នេះ​ឃើញ​ថា ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ស្រក​នៅ​ខាង​លើ ហើយ​ស្រុង​មក​ខាងក្រោម​នោះ បាន​បន្ត​មក​ប្រមូល​ផ្តុំ​នៅ​ស្ទឹង​ក្រុង​សិរីសោភ័ណ ក្រុង​សិរីសោភ័ណ ស្ទឹង​មង្គល​បូរី ស្រុក​មង្គល​បូរី ស្ទឹង​ក្រឡាញ់ ស្រុក​ព្រះនេត្រព្រះ ហើយ​ទឹក​បាន​ស្រក​ចុះ​តិចតួច​ប៉ុណ្ណោះ។​

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អម​ដំណើរ​ដោយ មន្ត្រី​ជាន់​ខ្ពស់ លោក ខេង ស៊ុ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត អង្គភាព​ទាំង ៣ ស្ថាប័ន មាន​កម្លាំង​ទាហាន កម្លាំង​នគរបាល កងកម្លាំង​អាវុធហត្ថ មន្ត្រី​អាជ្ញាធរ ប្រជា​ការពារ លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង-ស្រុក និង​រដ្ឋបាល​ឃុំ​-សង្កាត់​ផង​ដែរ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា មន្ត្រី​ជំនាញ​និយាយ​ថា ទឹក​នឹង​ស្រក​ទៅវិញ​ប្រហែល​ដាច់​ខែ​តុលា​នេះ សូម​ប្រជាពលរដ្ឋ​កុំ​បារម្ភ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៥ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៤០ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ២ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម