ព័ត៌មានជាតិ
ជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅតាមគន្លងថ្មី និងប្រុងប្រយ័ត្នខ្ពស់ជំងឺកូវីដ១៩ទម្រង់ថ្មី
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរស់នៅតាមគន្លងថ្មី និងប្រុងប្រយ័ត្នខ្ពស់ក្នុងករណី ដែលមានលេចចេញនូវជំងឺកូវីដ១៩ទម្រង់ថ្មី ដែលមានសភាពឆ្លងកាចសាហាវទ្វេដង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តឆ្នាំបន្ត នៅមន្ទីរគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្ដែងនូវការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។សូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត ។


លោកជំទាវ ម៉ែន សំអន បន្តថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។


លោកជំទាវក៏បានសំណូមពរដល់រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងពង្រឹងឲ្យមានប្រសិទ្ធភាពខ្ពស់នៃការផ្តល់សេវាសាធារណៈ ការពង្រឹងជីវភាពសមាជិកបក្ស ការពង្រឹងការចុះបំពេញភារកិច្ចតាមតួនាទី។ ជាពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ ការរស់នៅតាមគន្លងថ្មី ដោយរក្សាគម្លាតសង្គម ការប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវ និងការអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ស្របពេលពិភពលោកបានកើនឡើងនូវអត្រាឆ្លងយ៉ាងគំហុក និងលេចចេញនូវជំងឺកូវីដ១៩ទម្រង់ថ្មី ដោយគិតត្រឹមព្រឹកនេះ ពិភពលោកមានការឆ្លងរហូតដល់ជាង ៨៣លាននាក់ និងមានអ្នកស្លាប់រហូតដល់ ជាង ១លាន៨សែននាក់ អ្នកព្យាបាលសះស្បើយ ជាង ៥៨លាននាក់ ចំណែកឯកម្ពុជាវិញ មានអ្នកឆ្លងត្រឹមតែ ៣៦៦នាក់ អ្នកដែលព្យាបាលជាសះស្បើយចំនួន៣៦១នាក់ និងពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះទឡើយ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង