Connect with us

ព័ត៌មានជាតិ

ការជួសជុល​ចាក់អ៊ុតបេតុង​កៅស៊ូមហាវិថីសហព័ន្ធរុស្ស៊ីគ្រោងនឹងបញ្ចប់​នៅដើម​ខែវិច្ឆិកា

បានផុស

នៅ

ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅគ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី ០៥ វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែតុលានេះថា៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះមុន្នីវង្សដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះ តាមការការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទី​មី​ណឺ​នេះ ត្រូវឲ្យរួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺចាប់អនុវត្តពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដើម្បីកុំឲ្យកកស្ទះចរាចររំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយបងដែរ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ផ្លូវតំបន់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម