ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ គ្រោងជួសជុលផ្លូវមួយខ្សែដែលកំពុងខូចជូនពលរដ្ឋនាពេលឆាប់ៗនេះ
ផ្លូវកៅស៊ូមួយខ្សែប្រវែង២៩,៥គីឡូម៉ែត្រ ភ្ជាប់ពីក្រុងសួង មកកាន់ទីរួមស្រុកអូររាំងឪ ដែលរងការខូចខាត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តចុះសិក្សាពិនិត្យ និងសម្រេចជួសជុលដើម្បីសម្រួលក្នុងអន្តរកាលដ៏លំបាកនេះជូនប្រជាពលរដ្ឋ ដើម្បីបង្កើតឲ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ សិក្សានុសិស្ស មន្ត្រីរាជការ និងការដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារឲ្យមានភាពប្រសើរឡើងវិញ ។

លោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា ផ្លូវដែលទទួលរងការខូចខាតក្នុងស្រុកអូររាំងឪនេះ មានប្រវែង១៥,៥គីឡូម៉ែត្រ ឆ្លងកាត់៣ឃុំ មានឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ។ កន្លងមកស្រុកបានរាយការណ៍ និងស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បើសុំចំណាត់ការ ។ ហើយថ្ងៃនេះលោកបណ្ឌិតអភិបាលខេត្ត ដឹកនាំកម្លាំងចុះសិក្សាពិនិត្យផ្លូវនេះដើម្បីជួសជុលសម្រួលឲ្យផុតពីការលំបាននេះ ។ ផ្លូវនេះមានទទឹងតែ៥ម៉ែត្រទេ ពិបាកក្នុងការធ្វើដំណើរបន្តិច ក្នុងដំណាក់ការក្រសួងមានលទ្ធភាពធ្វើថ្មី ប្រជាពលរដ្ឋក៏ដូចស្រុកសំណូមពរសុំផ្លូវឲ្យបានទទឹងពី៦ទៅម៉ែត្រជាផ្លូវកៅស៊ូ ឬបេតុងក៏បាន ឲ្យធំទូលាយជាងមុនផ្តល់ភាពងាយក្នុងការអាស្រ័យផលជាសកល ។

លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានប្រសាសន៍ថា ផ្លូវកៅស៊ូប្រវែង២៩,៥គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ជាអ្នកទទួលខុសត្រូវ តែស្ថិតក្នុងដំណាក់ការជាក់ស្តែងនេះ លោកបណ្ឌិតអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកអូររាំងឪ ចុះសិក្សាពិនិត្យ ដើម្បីផ្តល់ជាលទ្ធភាពក្នុងការជួលជុលផ្លូវនេះឲ្យប្រសើរឡើងវិញ ។

លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះថវិការដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដោយជួលជុលផ្លូវប្រើថ្មកាត់ស៉ីសខ្មៅល្អិតៗ បំពេញក្រលុកផ្លូវដែលខូចខាតទាំងនោះ មានប្រវែង១៥,៥គីឡូម៉ែត្រ ក្នុងស្រុកអូររាំងឪ ។ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត បញ្ជាក្រុមការងារ មានមន្ទីរជំនាញ រួមសហការជាមួយរដ្ឋបាលស្រុកអូររាំងឪ ទទួលជួសជុលផ្លូវនេះ ឲ្យបានប្រសើរឡើងវិញក្នុងពេលឆាប់នេះផងដែរ ៕
អត្ថបទ៖ សាន វិឡែម



-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


