Connect with us

ព័ត៌មានជាតិ

ទេសចរវៀតណាមចូលមកកម្សាន្តកម្ពុជាជាង ២៤ម៉ឺននាក់ ៨ខែ ឆ្នាំ ២០២២

បានផុស

នៅ

កំណើនភ្ញៀវទេសចរវៀតណាម ចូលមកកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយរយៈពេល ៨ខែឆ្នាំ២០២២ មានប្រមាណ ២៤ម៉ឺននាក់ ពោលគឺកើនឡើងជាង៣០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនទេសចរវៀតណាមនេះ ក្រោយពីលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ លោកបណ្ឌិត ហា វ៉ាន់ ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដោយបានពិនិត្យលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំក្រុមការងារ​រួមទេសចរណ៍កម្ពុជា-វៀតណាមលើកទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

ភាគីទាំងពីរបានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ៗ រួមមាន៖

១. ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២. ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នា​ក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ៣. ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ៤.ការអភិវឌ្ឍន៍ និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទពិសោធន៍ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និងការអភិវឌ្ឍន៍​ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ៥. ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើ​ឆ្នេរសមុទ្រនិងកីឡាលើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦. រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ ៧. តភ្ជាប់គោលដៅ​ទេសចរណ៍តាមរយៈផ្លូវសមុទ្រ និងកសាងកញ្ចប់ទេសចរណ៍នាវារួមគ្នាដែលជាផ្នែកមួយនៃកិច្ចសហ​ប្រតិបត្តិការ​ច្រករបៀងទេសចរណ៍សមុទ្រខាងត្បូង ជាពិសេសផ្លូវសមុទ្រថ្មី កំពង់ផែទេសចរណ៍កំពត-កំពង់ផែទេសចរណ៍ Bai Vong៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម