ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានរៀបចំឲ្យមានពីធីប្រណាំងទូកងអបអរសាទរថ្ងៃចេញវស្សា
អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងរៀបចំពិធីប្រណាំងទូកង ដើម្បីអបអរសាទរនៅថ្ងៃចេញព្រះវស្សាផង និងបានបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងបានលក់ដូរចំណីអាហារដែលផលិតបានទៅតាមគ្រួសារនិមួយៗផងដែរ។

ក្នុងពិធីប្រណាំងទូកងនៅស្រុកសេសានខេត្តស្ទឹងត្រែងនៅថ្ងៃម្សិលមិញនេះលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន្តមានប្រសាសន៍ថា៖ ពិធីអុំទូកនេះយើងរៀបចំផ្សាភ្ជាប់ទៅនិងការលក់ដូរកសិផលរបស់កសិករដែលពួកគាត់ផលិតបាននៅតាមមូលដ្ឋាន ដើម្បីបើកផ្លូវឱ្យមានទីផ្សារក្នុងពេលដែលភ្ញៀវទេសចរនៅក្នុងស្រុកជាច្រើនពាន់នាក់បានមកទស្សនាពិធីប្រណាំងទូកនេះ។
លោកអភិបាលស្រុកមានប្រសាសន៍បន្ថែមថា៖ ពិធីអ៊ុទូកនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនិងបង្កឲ្យមានភាពសប្បាយរីករាយក្នុងពេលដែលអាជ្ញាធរ ភូមិ ឃុំបានរៀបចំទូកមួងចំនួន១០ក្នុងនោះមាន មកពីឃុំក្បាលរមាស ឃុំ ភ្លុក ឃុំកំភុន និងឃុំសាមឃួយ រួមនិងទូកងខ្លាតខ្លី ចំណុះ១៨ នាក់ ចំនួន២ទូក របស់ស្រុកសេសាន យកមកចូលរួមប្រណាំងផងដែរ។

លោកបញ្ជាក់ទៀតថា៖ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋបានបង្ហាញឱ្យឃើញពីជីវភាពរីកចម្រើនក្នុងពេលដែលប្រទេសកម្ពុជាយើងកាន់តែមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស៊ុនណារិន កីឡាកទូកមកពីឃុំ ភ្លុក បានគាំទ្រដល់ការរៀបចំរបស់អាជ្ញាធរស្រុក ព្រោះការរៀបចំប្រណាំងទូកបានរម្លឹកឡើងវិញ ហើយប្រជាពលរដ្ឋយើងបានសប្បាយរីករាយផងដែរ បន្ទាប់ពីកម្មពិធីនេះត្រូវបានផ្អាក៣បួនឆ្នាំមកហើយ ដោយសារតែវិបត្តិជំងឺកូវីដ១៩។

លោកស្រី យែម ស៊ីណារេត អាជីវករលក់ដូរនៅភូមិកំភុនបានបញ្ជាក់ថា ការប្រណាំងទូកនេះមានភ្ញៀវមកទស្សនាច្រើន និងបានមើលឃើញពីការអភិវឌ្ឍន៍រីចម្រើននៅក្នុងស្រុកសេសាននេះ ធ្វើឲ្យប្រជាពលរដ្ឋយើងស្រឡាញ់ពេញចិត្ត ចំណែកអ្នកផលិតករ លក់ដូរបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ។
សូមបញ្ជាក់ថា៖ ក្នុងចំណោមទូកមួងចំនូន១០ដែលបានមកចូលរួមប្រណាំងនេះ ទូកឈ្នះ បានលេខមួយទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន៤០ម៉ឺនរៀល លេខពី៣០ម៉ឺនរៀល លេខបី២០ម៉ឺនរៀល ក្រៅពីនោះទទួលថវិកាលើកទឹកចិត្ត១០រៀល រួមនិងសម្ភារផ្សេងជាច្រើនទៀត៕

អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច