ព័ត៌មានជាតិ
កយកា បញ្ជូនអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ មកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា
ចាប់តាំងពីឆ្នាំ ២០០៣ រហូតមកដល់ខែតុលា ឆ្នាំ ២០២២ នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានបញ្ជូនអ្នកស្ម័គ្រចិត្តចំនួន ៨០២ នាក់ មកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា លើជំនាញផ្សេងៗ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា ចុះថ្ងៃទី ១០ តុលា បានឲ្យដឹងថា ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ៨០២ នាក់ បច្ចុប្បន្ននេះ មានអ្នកស្ម័គ្រចិត្តកយកា-KOICA ចំនួន ៣៤ រូប កំពុងបំពេញការងារស្ម័គ្រចិត្តរបស់ខ្លួនតាមបណ្ដាខេត្ត និងរាជធានីមួយចំនួន ដែលមានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល តាកែវ ព្រៃវែង កំពត និងរាជធានីភ្នំពេញ លើជំនាញអប់រំភាសាកូរ៉េ អភិវឌ្ឍន៍យុវជន អប់រំកុំព្យូទ័រ គិលានុបដ្ឋាយិកា អប់រំកុមារតូច និងអប់រំតន្ត្រី។ ចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងជំនាញ ដើម្បីធ្វើឲ្យប្រសើរឡើងការរស់នៅ និងជីវភាពរបស់ប្រជាជន និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានរៀបចំការប្រជុំអ្នកស្ម័គ្រចិត្តប្រចាំឆ្នាំ ២០២២ របស់ខ្លួន ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារភ្នំពេញ បន្ទាប់ពីការបញ្ជូនអ្នកស្ម័គ្រចិត្តសាជាថ្មី កាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្រោមអធិបតីភាពរបស់ លោក Rho Hyun-jun នាយកប្រចាំប្រទេស លោក Kim Kwang Wook នាយករង បុគ្គលិក និងអ្នកស្ម័គ្រចិត្តកយកា-KOICA ប្រមាណជា ៤៥ នាក់។

កិច្ចប្រជុំនេះមានគោលបំណងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលមួយចំនួនដែលមានដូចជា ការគ្រប់គ្រងគម្រោង ពង្រឹងសមត្ថភាពភាសាខ្មែរ និងវាយតម្លៃអំពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្តដែលបាន និងកំពុងតែបំពេញការងារតាមស្ថាប័នដៃគូនីមួយៗ។ អ្នកស្ម័គ្រចិត្ដមានឱកាសនៅក្នុងការចែករំលែកនូវសមិទ្ធផលដែលសម្រេចបានរបស់ខ្លួន បន្ទាប់ពីការបញ្ជូនទៅធ្វើការតាមស្ថាប័ន។ បន្ថែមលើនេះទៅទៀត កម្មវិធីនេះ មានគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្ត ការិយាល័យ ក៏ដូចជាជាមួយនឹងអ្នកស្ម័គ្រចិត្តមកពីស្ថាប័នផ្សេងផងដែរ។
នៅក្នុងកម្មវិធីនេះ អ្នកស្ម័គ្រចិត្ត ក៏បានចែករំលែកនូវបទពិសោធន៍ល្អៗដែលខ្លួនបាន និងកំពុងអនុវត្តតាមស្ថាប័ននីមួយៗ ហើយវាក៏ជាផ្នែកមួយដែលអ្នកស្ម័គ្រចិត្តផ្សេងទៀតអាចយកទៅអនុវត្ត និងរៀនសូត្រតាមនាពេលអនាគតផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់