ព័ត៌មានជាតិ
កម្ពុជា ផលិតនាឡិកា«Made in Cambodia»២៥គ្រឿងសម្រាប់ជូនមេដឹកនាំកំពូលក្នុងកិច្ចប្រជុំអាស៊ាន
«យើងផលិតនាឡិការហូតដល់២៥គ្រឿងសម្រាប់ថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូល ដោយដាក់ឈ្មោះថា អាស៊ាន ប៉ុន្តែ Made In Cambodia ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្នអាចផលិតបាននាឡិកា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា « ខ្ញុំនឹងចែកកាដូជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយនៅថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាអាស៊ាននេះ ទៅតែម្តង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ»។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានអញ្ជើញមេដឹកនាំស្ថាប័នអន្តរជាតិជាច្រើន ដោយមានតាំងពីប្រធានធនាគារពិភពលោក អគ្គនាយក IMF ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អគ្គនាយកអង្គ ការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជា ក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត