ព័ត៌មានជាតិ
ពលរដ្ឋដែលរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ បន្តទទួលបានកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ពីក្រុមការងារនៃមន្ទីរកសិកម្ម
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋដែលយល់ព្រមរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ (តំបន់១និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បន្តទទួលបានកូនមាន់,ចំណីមាន់និងគ្រាប់ពូជបន្លែពីក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា នេះ លោកបានការអនុញាតពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្តចុះទៅភូមិធម្មជាតិរុនតាឯក ដើម្បីចែកកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ដល់ពលរដ្ឋចំនួន ៥៣គ្រួសារ មានមាន់ចំនួន១០៦០ក្បាល ចំណី២៦៥គីឡូក្រាម (២០ក្បាល និងចំណី៥គីឡូគ្រាម/គ្រួសារ) និងគ្រាប់ពូជបន្លែចំនួន០៥មុខ/គ្រួសារ។

លោកបន្តថា បន្ទាប់ពីចែកកូនមាន់ និងចំណីមាន់ និងគ្រាប់ពូជបន្លែ ដល់ពលរដ្ឋក្រុមការងារបានបន្តបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់ពលរដ្ឋបន្ថែមទៀតផងដែរ។ លោកបញ្ជាក់ថា ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប នៅតែបន្តចុះចែកកូនមាន់ ចំណីមាន់ គ្រាប់ពូជបន្លែ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់ពលរដ្ឋដែលយល់ព្រមរុះរើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ (តំបន់១និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដដែល គឺបន្ទាប់ពីពលរដ្ឋទាំងនោះបានសាងសង់លំនៅដ្ឋាននឹងរស់នៅក្នុងផ្ទះរាល់ថ្ងៃ ព្រោះបើពលរដ្ឋមិននៅផ្ទះមាន់ និងបន្លែអាចនឹងងាប់។

ពលរដ្ឋដែលទទួលបានកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែទាំងនេះមានទឹកមុខសប្បាយរីករាយ និងមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់មករស់នៅទីនេះអាចនឹងមានជីវភាពធូរធា ខណៈរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប បានគិតគូដល់ពួកគាត់៕
អត្ថបទ៖ កុសល



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ