Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកអូរជាប់ព្រំដែនថៃបន្តហក់ឡើង អាជ្ញាធរ​​ដាក់កម្លាំងដើម្បីជួយសង្គ្រោះ

បានផុស

នៅ

តំបន់ទំនាបមួយចំនួននៅក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ ត្រូវបានទឹកជំនន់ដែលជន់ជោរពីអូរព្រំដែន​លិច​លង់​ជាបណ្តើរៗហើយ ដែលបច្ចុប្បន្នកំពុងត្រូវបានអាជ្ញាធរ និងកម្លាំងវរ:ព្រំដែនប្រើមធ្យោបាយមួយចំនួនដើម្បីជួយសង្គ្រោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ទឹកអូរព្រំដែនថៃបានហក់ឡើងយ៉ាងខ្លាំងដែលធ្វើអោយច្រកអន្តរជាតិដូង ត្រូវបានផ្អាកការធ្វើចរាចរដោយសារតែខ្លាចជួបនឹងគ្រោះថ្នាក់ណាមួយជាយថាហេតុ ព្រោះកម្លាំងទឹកហូរខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា នេះ ផ្លូវមួយខ្សែក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ដែលស្ថិតនៅក្បែរព្រំដែនថៃ ត្រូវបានអាជ្ញាធរចុះផ្អាកមិនអោយធ្វើចរាចរឆ្លងកាត់ឡើយ ដោយសារតែទឹកជំនន់បានហក់ឡើងខ្លាំងបណ្តាលអោយលិចដល់ជាងពាក់កណ្តាលនៃបង្កាន់ដៃស្ពាន។

ចាប់តាំងពីល្ងាចមុិញមក ទាំងអាជ្ញាធរស្រុក ក៏ដូចជាកម្លាំងវរ:ការពារព្រំដែនលេខ៨១៩ បានដាក់កាណូតស្មាច់ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយខ្សែ លើកំណាត់ផ្លូវស្ពានលំផាត់នេះ ដោយសារតែផ្លូវនេះ ជាផ្លូវដ៏មានសារ:សំខាន់ក្នុងការផ្សាភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូរ ជាដើម ដើម្បីដឹកនាំកសិផលរបស់ប្រជាពលរដ្ឋមកកាន់ផ្លូវជាតិ និងទីផ្សារព្រំដែន។

មកដល់ព្រឹកនេះ បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា កម្ពស់ទឹកមិនទាន់មានការស្រកចុះនៅឡើយទេ ដោយឡែកក្បាលស្ពានទាំងសងខាង អាចមានការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារកម្លាំងទឹកច្រោះ ដោយនាំយកដីក្បាលស្ពានទៅជាមួយ ព្រមទាំងមានការលិចដល់ផលដំណាំ និងលំនៅឋានមួយចំនួនផងដែរ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម