Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអង្គការILO ប្តេជ្ញារួមគ្នាពង្រឹងប្រសិទ្ធ​ភាពលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌកម្ពុជា​ឱ្យកាន់តែប្រសើរ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) បានប្តេជ្ញារួមគ្នាពង្រឹងប្រសិទ្ធភាពលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលរសៀលថ្ងៃទី១០តុលានៅសណ្ឋាគារភ្នំពេញ លោក បណ្ឌិត អ៊ិត
សំហេង រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពង្រឹងប្រសិទ្ធភាពលក្ខខណ្ឌការ
ងារក្នុងវិស័យវាយនភណ្ឌកម្ពុជាឱ្យកាន់តែប្រសើររវាងកម្ពុជា និងអង្គការILOនេះ ធ្វើឡើងតាមរយៈគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលកម្ពុជា និងអង្គការILOបន្តសហការជាមួយគ្នារយៈពេល៥ឆ្នាំបន្ថែមទៀត ។

លោករដ្ឋមន្ត្រីការងារ បានបន្តថា សម្រាប់អនុស្សរណៈនៃការយោគយល់គ្នាថ្មីសម្រាប់ឆ្នាំ២០២៣-២០២៧ លោករដ្ឋមន្ត្រីបានបន្តថា រយៈពេល៥ឆ្នាំទៅមុខនេះភាគីកម្ពុជា និងអង្គការILOនឹងបន្តពង្រឹងប្រសិទ្ធភាពក្នុងការធើ្វការងាររួមគ្នាដើម្បីធើ្វ​ឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា។ ធ្វើការបណ្តុះបណ្តាលរួមគ្នារវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងនោះមានការបណ្តុះបណ្តាលទាំងច្បាប់ និងបទដ្ឋានអន្តរជាតិស្តីពីការងារអភិវឌ្ឍន៍​បណ្តុះ​បណ្តាល​សមត្ថភាពផ្នែកទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជក កម្មករនិយោជិត តំណាងអង្គការវិជ្ជាជីវៈដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាសគ្រឹះស្ថាននីមួយៗសុខដុមរមនាក្នុងការងារមានបញ្ហាវិវាទការងារអ្វីមួយកើតឡើងត្រូវចេះជជែកដោះស្រាយគ្នាដោយសន្តិវិធីតាមច្បាប់ជាជាងជ្រើសរើសធ្វើកូដកម្មបាតុកម្មដែលនាំឱ្យបាត់បង់ផលប្រយោជន៍ទាំងសង​ខាង។

លោករដ្ឋមន្ត្រីបានបន្តថា លើសពីនេះទៀតក៏មានការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រសហគ្រាសនានា ពីបែបបទនិងរបៀបគ្រប់គ្រងតាមបែបសម័យថ្មីដែលផ្តោតទៅលើការគិយគូរលើធនធានមនុស្សការអភិវឌ្ឍសមត្ថភាពផលិតភាពនិងទំនាក់ទំនងវិជ្ជាជីវៈសំដោះធ្វើយ៉ាងណាឱ្យចេះប្រាស្រ័យជាមួយបុគ្គលិកនិងកម្មនិយោជិតរបស់ខ្លួនដើម្បីប្រែក្លាយរោងចក្រនិងសហគ្រាសជាកន្លែងសុខសាន្ត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីនេះក៏មានអភិវឌ្ឍន៍សមត្ថភាពក្រុមអធិការកិច្ចក្រសួងការងារស្ថាប័នពាក់ព័ន្ធនិងក្រុមអធិការកិច្ចគម្រោងរោងចក្រកាន់តែប្រសើរដើម្បីធ្វើយ៉ាងម៉ិចឱ្យប្រទេសកម្ពុជាកាន់តែមានលទ្ធផាពម្ចាស់ការកាន់តែច្រើនដើម្បីបង្កើនជំនឿជឿជាក់លើប្រព័ន្ធអធិការកិច្ចជាតិកម្ពុជាទៅថ្ងៃអនាគត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៊ែលធីគ្រុប ដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗជាច្រើនចំណុចសម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

ព័ត៌មានជាតិ៧ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

រំលោភ
សន្តិសុខសង្គម១៨ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

ព័ត៌មានជាតិ៧ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ជា សិរី
សេដ្ឋកិច្ច២០ ម៉ោង មុន

អគ្គទេសាភិបាលធនាគារជាតិបារម្ភពីការប្រើអំណាចបង្កកទ្រព្យសម្បត្តិដោយអាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ រុស្ស៊ី-អ៊ុយក្រែន កំពុងចរចាចែកដីគ្នា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម