ព័ត៌មានជាតិ
ក្រុមហ៊ុន Century 21 Zillion Holding សម្រេចបេសកកម្មទ្រង់ទ្រាយធំរបស់ខ្លួន ឆ្នាំ២០២០
ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់ពីការទទួលបានចំណែកទីផ្សារកាន់តែធំនៅឆ្នាំនេះ ស្របពេលសម្រេចបេសកកម្មជាយុទ្ធសាស្ត្រនា ឆ្នាំ២០២០ នេះដោយជោគជ័យ ទាក់ទងនឹងការជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់នៅទូទាំងប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត)។
យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ជាពិសេសបង្កើតឱកាសការងារដល់និស្សិតទើបបញ្ចប់ការសិក្សា។ ផ្តើមចេញដំបូងពីការរៀបចំវគ្គបណ្ដុះបណ្ដាលនៅភ្នំពេញកាលពីឆ្នាំខែ កុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន Century 21 Zillion Holding បានបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ ជាបន្តបន្ទាប់ទៅតាមបណ្តាខេត្តនានា ហើយគិតមកត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានសម្រេចការរៀបចំវគ្គបណ្តុះបណ្តាលជុំទី១ បានទូទាំងប្រទេស (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត) នៅប្រទេសកម្ពុជា។


វគ្គបណ្តុះបណ្តាលនេះ បានទទួលការចូលរួមដោយផ្ទាល់ពីអ្នកចាប់អារម្មណ៍អាជីពក្នុងវិស័យអចលទ្រព្យរាប់ពាន់នាក់ ហើយគិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីជាមួយក្រុមហ៊ុនរាប់រយនាក់ហើយ ក្នុងចំណោមចំនួនសរុប ៣៨០០ នាក់។


បន្ទាប់ពីការសម្រេចបានជុំទី១ ដោយជោគជ័យ ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំយុទ្ធនាការយុទ្ធសាស្ត្រសំខាន់ៗផ្សេងទៀតនៅឆ្នាំ ២០២១ នេះក្នុងគោលដៅបង្កើនធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ និងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះកាន់តែល្អប្រសើរ៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី