ព័ត៌មានជាតិ
ព្រះសង្ឃ និងអាជ្ញាធរសង្កាត់ចំនួន ៣ នៃក្រុងសៀមរាប រៀបចំប្រណាំងទូកលក្ខណៈប្រពៃណី
ព្រះចៅអធិការវត្តអារញ្ញសាគរ សហការជាមួយអាជ្ញាធរសង្កាត់សៀមរាប សង្កាត់សាលាកំរើក សង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសៀមរាប ខេត្តសៀមរាប មូលមតិគ្នាជាឯកច្ឆន្ទ ផ្ដួចផ្ដើមរៀបចំពិធីប្រណាំងទូក និងបណ្ដែតប្រទីប។
ក្នុងនោះ ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកភូមិដែលមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ស.ស.យ.ក ខេត្ត-ក្រុង អាជីវករ និងសប្បុរសជននានា បានបរិច្ចាគធនធានផ្ទាល់ខ្លួនទៅតាមសទ្ធាជ្រះថ្លានូវថវិកា ភេសជ្ជៈ សម្រាប់ជួយទ្រទ្រង់ឲ្យកម្មវិធីដំណើរការទៅយ៉ាងរលូន។
ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេល ២ ថ្ងៃ គឺ កាលពីរសៀលថ្ងៃទី ១១ និងរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ចំណុចផ្លូវតាអាំ ភូមិចុងស្រុក សង្កាត់សៀមរាប ជាភូមិសាស្ត្រជាប់បឹងទន្លេសាប ដែលកីឡាករសុទ្ធតែជាបងប្អូនក្នុងមូលដ្ឋាន នៃបណ្ដាសង្កាត់និមួយៗ មានទូកសរុបចំនួន ៣០ ទូក ក្នុងនោះទូក ង ចំណុះ ២២ នាក់ ចំនួន ៤ ទូក ជាទូកកិត្តិយស និង ទូកប្រណាំងដណ្ដើមជ័យលាភី មាន ២៦ ទូក ដែលទូកនិមួយៗ មានចំណុះ ៦ នាក់។ ចំពោះចំណាត់ថ្នាក់ជ័យលាភី នឹងជ្រើសយកពីលេខ ១ ដល់លេខ ៤ នឹងទទួលបានប្រាក់ឧបត្ថម្ភពីគណៈកម្មការរៀបចំពិធីក្នុងពេលប្រកាសលទ្ធផល។
មានប្រសាសន៍ក្នុងឱកាសបើកការប្រណាំងទូកនេះ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បង្ហាញនូវក្តីសោមនស្សដែលបានសហការរៀបចំកម្មវិធីនេះឡើង ព្រោះអស់រយៈពេលជាង ២ ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមិនបានប្រារព្ធពិធីជួបជុំ ឬពិធីបុណ្យនានានោះទេ។ ព្រោះដោយសារការឆ្លងរាលដាលជាសកល នៃជំងឺកូវីដ-១៩ និងការអនុវត្តតាមការណែនាំ និងវិធានការនានា ទប់ស្កាត់ការឆ្លងជំងឺនេះ។
លោកបន្តថា ដោយសារមានការយកចិត្តទុកដាក់ និងលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនគ្រប់ទីកន្លែង ដោយឥតគិតថ្លៃ តាំងពីដូសជំរុញ រហូតដូសមូលដ្ឋាន ទើបការឆ្លង នៃជំងឺដ៏កាចសាហាវនេះបានថយចុះជាបន្តបន្ទាប់ និងសម្រេចបើកប្រទេសពេញលេញឡើងវិញ តាមរយៈការរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩ ដូចនេះ ទើបយើងទាំងអស់គ្នា មានឱកាសជួបជុំ និងប្រារព្ធពិធីផ្សេងៗ ឡើងវិញ ក្រោមម្លប់សុខសន្តិភាពតែមួយ។
លោក ម៉ៃ សាមេត បន្តទៀតថា ព្រះរាជពិធីអុំទូកនេះធ្វើឡើងដើម្បីដាស់តឿនឲ្យយើងទាំងអស់គ្នាដឹងគុណដល់ព្រះគង្គា និងព្រះធរណី។ រំលឹកមនុស្សចេះថែរក្សាការពារទឹកដីឲ្យបានគង់វង្ស និងចេះស្រឡាញ់គោរពព្រះធរណី គង្គា ដោយចូលរួមសម្អាតបរិស្ថានឲ្យបានស្អាត៕
អត្ថបទ ៖ គឿន វេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់