Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន​ សំអន​ ដង្ហែអង្គកឋិនទាននាំយកបច្ច័យទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍​

បានផុស

នៅ

លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកឧកញ៉ា-ឧកញ៉ា មន្រ្តីរាជការ​ជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ១២០លានរៀល​ និង៦,០០០ដុល្លារ​ ទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍​ ស្ថិតនៅក្នុងភូមិទ្រាំង​ ឃុំស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ អង្គកឋិនទាននេះ បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃពុធ​ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី ១២​ ខែតុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន​ សំអន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ​ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់រូប អាចជួបជុំគ្នាធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា​។

នៅក្នុងពិធីអង្គកឋិនទាននេះ លោកជំទាវ ក៏បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅវត្តព្រះឥន្ទកោសីយ៍​ ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេស ជួបតែសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម