Connect with us

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃ​ផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្រោយទឹកស្រក រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អុិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ ចំនួន៤ស្រុក មានស្រុកមង្គលបូរី អូរជ្រៅ ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ការចុះពិនិត្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា យុទ្ធារុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអោយដឹងថា គិតត្រឹមម៉ោង១៧និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិចបានបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន៥៥ខ្សែ ប្រវែង៥៨២,២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងនោះផ្លូវទាំង៥៥ខ្សែនេះស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន៣ខ្សែ,ស្រុកស្វាយចេកចំនួន៣ខ្សែ,ស្រុកថ្មពួកចំនួន៦ខ្សែ,ស្រុកម៉ាឡៃចំនួន២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន១ខ្សែ និងក្រុងសិរីសោភ័ណចំនួន៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។

ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃឯកឧត្តម អុិន ចន្ថា បានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបានចាត់តាំងអោយរូបឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះឯកឧត្តម អុិន ចន្ថា បានធ្វើការកោធសរសើរ និងវាយតម្លៃចំពោះលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។ ជាក់ស្តែងក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម