Connect with us

ព័ត៌មានជាតិ

​កងទ័ពជើងគោក​សាទរ​តុលាការបារាំង​ផ្ដល់ភាពស្អាតស្អំដល់​សម្ដេចតេជោ ហ៊ុន សែន​

បានផុស

នៅ

ថ្នាក់ដឹកនាំ និងកទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទនៅថ្ងៃទី ១២ ខែតុលានេះ បានចេញលិខិតគាំទ្រ និងអបអរសាទរចំពោះការសម្រេចរបស់តុលាការបារាំងដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងបានរកឃើញការពិតថា លោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ ចំពោះសម្ដេចតេជោប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កងទ័ពជើងគោក​លើកឡើងថា​ ​​​សាលក្រមរបស់តុលាការបារាំងនេះបង្ហាញពីការទទួលបានជោគជ័យ​របស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរដោយតុលាការបានបញ្ជាក់ថា ពាក្យពេជន៍របស់ខ្លួនគឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវខាតចំពោះរាល់ការចំណាយទាំងអស់។

តុលាការបារាំងសម្រេចថា ការចោទប្រកាន់ សម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំកងទ័ពជើងគោកប្រកាសប្ដេជ្ញាប្រឆាំង​ដាច់ខាតចំពោះជនណាដែល​មាន​បំណង​យាយី បំពានច្បាប់ និងការអភិវឌ្ឍរបស់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម