ព័ត៌មានជាតិ
ទំនប់អាងទឹកកំពីងពួយ ប្រេះបាក់ជាច្រើនម៉ែត្រដោយសារទឹករលកបោកច្រោះ
ខ្នងទំនប់អាងទឹកកំពីងពួយ កំពុងមានការប្រេះបាក់ច្រាំងដោយអន្លើ បន្ទាប់ពីមានទឹកជំនន់ដ៏ធំផង និងដោយសារកម្លាំងទឹករលកផង ដែលបានបោកខ្ទប់ខ្នងទំនប់ បណ្តាលអោយជើងទេទំនប់ទទួលរងនូវការប្រេះបាក់អស់ជាច្រើនម៉ែត្រ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានស្តីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងសហការី មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកបាណន់ និងកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យស្ថានភាពរលកបោកបក់ធ្វេីឲ្យដាច់ជេីងទេទំនប់អាងទី២ នៃអាងទឹកកំពីងពួយ ។

នៅក្នុងនោះដែរ ជាក់ស្តែងតំបន់ដែលមានការពាក់ព័ន្ធ ពិសេសគឺស្ថានភាពទំនប់អាងទី២ ពុំទាន់រងនូវផលប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះកិច្ចការងារនេះមន្ទីរតែងតែធ្វើជារៀងរាល់ឆ្នាំនាពេលចុងរដូវវស្សា។
ក្រោយពីការចុះពិនិត្យរួចមក ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៅក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើយ៉ាងណា ត្រូវរៀបចំផែនការជួសជុលឡើងវិញ ក្រោយពីផុតរដូវភ្លៀង ពិសេសគឺរដូវប្រាំងនាពេលខាងមុខ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ អំពីបញ្ហាបាក់ទំនប់ដូចកាលពីប៉ុន្មានឆ្នាំមុន៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ