ព័ត៌មានជាតិ
ខេត្តព្រៃវែងខូចខាតដំណាំស្រូវ ៤,៥ពាន់ហិកតា ដោយទឹកជំនន់
នៅទូទាំងខេត្តព្រៃវែង មានផ្ទៃដីដាំស្រូវ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ៦,៣៤៩ហិកតា ខូចខាតស្រូវចំនួន ៤,៥១១ហិកតា និងដំណាំរួមផ្សំចំនួន១,២៤៣ហិកតា។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយរដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការស្តារឡើងវិញនៃផលប៉ះពាល់នេះ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ដឹកនាំដោយលោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុការប្រមាញ់ និងនេសាទ។
លោក ហាស សារ៉េត បានបង្កើតក្រុមការងារជាតិសហការជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាត ដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ ដើម្បីអាចផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ អាចស្ដារដំណាំឡើងវិញទាន់ពេលវេលា។
លោកបានបន្តថា ស្ថាប័នពាក់ព័ន្ធរួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងចុះពិនិត្យជាក់ស្តែង និងដោះស្រាយជូនពលរដ្ឋ៕
អត្ថបទ៖ សៅគ្រី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់