Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ផ្ដើមពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប ” ព្រះឥន្ទកោសីយ៍”

បានផុស

នៅ

ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃដែលទាយកទាយិកាប្រគេនដល់ភិក្ខុសង្ឃក្នុងកឋិនកាល គឺតាំងពីថ្ងៃ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក (ថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា) ដែលហៅថាបុណ្យ កឋិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនាំយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស៣ ខែ ក្នុងវស្សានរដូវកន្លងមកក្នុងវត្តអារាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នំា២០២២នេះ ពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍”​នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ បានឯកភាពផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីប្រមូលបច្ចយ័យកទៅកសាង សមិទ្ធផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីលើកស្ទួយវិសយ័ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគតផងដែរ។ ក្នុងគោលបំណងដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ នៅក្នុងពុទ្ធសីមាវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប។

នៅក្នុងពិធីបុណ្យកឋិនទាននេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានប្រសិទ្ធិពរជយ័ជូនដល់ពុទ្ធបរិសទ័ ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ។

ក្នុងឱកាសនោះដែរលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជាមានការសុខសន្តិភាព មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេសដែលស្ងាត់ជ្រងុំ ឥឡូក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំមានការរីកចំរើនឆាបរហស័ទាំងពុទ្ធចក្រនិងអណាចក្រផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម