ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដីស្រែស្រូវប្រជាពលរដ្ឋ ជាង៨ពាន់ហិកតានៅក្នុងខេត្តតាកែវ
តាកែវ ៖ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានថ្លែងប្រាប់ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះមកសិក្សាវាយតម្លៃផលដំណាំរងផលប៉ះពាល់ ដោយទឹកជំនន់ និងជំនន់ទឹកភ្លៀង នៅខេត្តតាកែវនាព្រឹកថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២២ ថា ទូទាំងខេត្តតាកែវទាំងមូលមានផ្ទៃដីដំណាំស្រូវប្រមាណជាង៨ពាន់ហិកតា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ភ្លៀង។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានបន្តថា ផ្ទៃដីប៉ះពាល់ដោយសារទឹកជំនន់ សរុបចំនួន ៨២៨៣ហិកតា មាននៅក្នុងស្រុកត្រាំកក់ ស្រុកសំរោង និងស្រុកអង្គរបូរី ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅដើមរដូវវស្សា ៧៩៩៨ហិកតា (សង្គ្រោះបាន ១០០%) និងចុងរដូវវស្សា មានចំនួន ២៦ហិកតា សង្គ្រោះបាន ៧ហិកតា នៅស្រុកគិរីវង់ និង ១៩ហិកតា នៅស្រុកត្រាំកក់ រីឯខូចខាតទាំងស្រុង មានចំនួន ៨ហិកតា ដែលត្រូវការពូជស្រូវផ្ដល់ជូនពលរដ្ឋ ៨០០គីឡូក្រាម។

ដោយឡែកចំពោះការការពារ និងសង្គ្រោះសត្វពាហនៈ ខាងមន្ត្រីជំនាញបានត្រៀមទីទួលសុវត្ថិភាព នៅក្នុងស្រុកមួយចំនួនដើម្បីជួយសង្គ្រោះផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានធ្វើការណែនាំ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ត្រីពាក់ព័ន្ធ ត្រូវចុះសិក្សាវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ភ្លៀងឲ្យបានច្បាស់លាស់និងត្រូវត្រៀមលក្ខណៈចុះជួយដោះស្រាយ និងសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា និងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋ ដើម្បីស្តារ និងសង្គ្រោះឡើងវិញឲ្យទាន់ពេលវេលា ពិសេសស្រុកដែលរងគ្រោះខ្លាំងជាងគេ។

ដោយឡែក បើយោងតាមលោក ប្រាក់ ឃាង មេភូមិស្លា ឃុំលាយបូ ស្រុកត្រាំកក់បានថ្លែងឲ្យដឹងថា នៅក្នុងភូមិរបស់លោកមានប្រជាកសិករប្រមាណជាង៦០គ្រូសារ ដែលមានផ្ទៃដីស្រែបានរងផលប៉ះពាល់ដោយសារជំនន់ភ្លៀងចំនួន១៩ហិកតា ហើយបានខូចខាតទាំងស្រុងចំនួន៨ហិកតា៕
ដោយ ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ