ព័ត៌មានជាតិ
អាជ្ញាធរកាយផ្លូវកៅស៊ូនៅរង្វង់មូលគល់ស្ពានព្រែកសំរោង ដាក់ជំនួសបេតុងឆ្អឹងដែក
ភ្នំពេញ ៖ ដោយសារផ្លូវក្រាលកៅស៊ូស្ថិតនៅរង្វង់មូលគល់ស្ពានព្រែកសំរោងប៉ែកខាងកើត ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរងការខូចខាតស្ទើរទាំងស្រុងមកនោះ ត្រូវបានអាជ្ញាធរសម្រេចឈូសកៅស៊ូចេញដោយចាក់ក្រាលបេតុងឆ្អឹងដែកជំនួសវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-12_21-06-31-1024x484.jpg)
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី១២ខែតុលានេះ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះរៀបចំសម្របសម្រួលចរាចរណ៍នៅរង្វង់មូលគល់ស្ពានព្រែកសំរោងត្រើយខាងកើតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅដើម្បីឲ្យគ្រឿងចក្រឈូសឆាយកៅស៊ូលើផ្លូវចាស់ដើម្បីចាក់ក្រាលបេតុងឆ្អឹងដែកជំនួសវិញបន្ទាប់ពីផ្លូវចាក់ក្រាលកៅស៊ូបានរងការខូចខាតស្ទើទាំងស្រុងមកនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-12_21-06-31-2-1024x484.jpg)
លោក គុយ គឹមហ៊ាង បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះនៅរង្វង់មូលគល់ស្ពានព្រែកសំរោងបានរងការខូចខាតដោយសារតែរថយន្តធុនធំធ្វើដំណើរឆ្លងកាត់ ថែមទាំងជាផ្លូវកោងងាយនឹងខូចកៅស៊ូដូច្នេះហើយទើបសម្រេចឈូសផ្លូវចាក់ក្រាលកៅស៊ូចេញដោយរៀបចំគ្រឹះឲ្យរឹងមាំដាក់ជំនួសបេតុងឆ្អឹងដែកទើបអាចទទួល ទម្រពីរថយន្តធុនធំបាន។ ហើយការជួសជុលនេះគឺអាចចំណាយជាង១ខែទើបធ្វើឲ្យបេតុងរឹងប្រើការបាន។ ដូច្នេះសំណូមពរដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រែកសំរោងចេញពីទឹកដីខណ្ឌច្បារអំពៅរាជធានីភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាលមានការយោគយល់ខណៈដែលការដ្ឋានជួសជុលផ្លូវកំពុងដំណើរការសាងសង់ដែលអាចកកស្ទះចរាចរណ៍នោះ៕
ដោយ ៖ នរា
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-12_21-06-32-2-1024x484.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-12_21-06-32-3-1024x484.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-12_21-06-32-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច