Connect with us

ព័ត៌មានជាតិ

ប្រែក្លាយ​ច្រក​ព្រំដែន​ត្រពាំងស្រែ​​ព្រំដែនកម្ពុជា-វៀតណាម ជាមជ្ឈមណ្ឌល​ដឹក​ជញ្ជូនក្នុងតំបន់

បានផុស

នៅ

អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ​សិក្ខាសាលាស្តីពីការរៀបចំគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងបង្ហាញពីគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae, Cambodia) ស្ថិត​ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA) ដែលត្រូវចំណាយពេលវេលាសម្រាប់សិក្សាលទ្ធភាព ប្រមាណ២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្មបាន​ឲ្យ​ដឹង​ថា គម្រោងនេះផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សំណង់បរិក្ខារ បម្រើឱ្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលក្នុងនោះរួមមាន៖ ការិយាល័យអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងច្រក អគារសម្រាប់ភ្ញៀវទេសចរណ៍ កន្លែងផលិតថាមពល អន្តេវាសិកដ្ឋាន និងទីធ្លាសម្រាប់កុងតឺន័រជាដើម។

ភាគីកម្ពុជា និងកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេសច្រកទ្វារអន្តរជាតិត្រពាំងស្រែ ធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងតម្លៃនៃការដឹកជញ្ជូន ជំរុញ​ការធ្វើទំនើបកម្មផ្នែកភ័ស្តុភាកម្មឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រែក្លាយជាមជ្ឈមណ្ឌល​ដឹក​ជញ្ជូនក្នុងតំបន់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម