ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត៖ ការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន បានចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កម្មវិធីប្រកួតប្រជែង ASEAN Data Science Explorers បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះ នៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ គឺបានសបញ្ជាក់ឲ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងលើវិស័យឌីជីថលនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសយុវជន ដែលអាចជួយឲ្យពួកគេអាចដោះស្រាយបញ្ហានានាប្រកបដោយការច្នៃប្រឌិត ក៏ដូចជាការពង្រឹកពង្រីកសមត្ថភាព និងការយល់ដឹងរបស់យុវជនលើជំនាញស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី បានបន្ថែមដែរថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល តាមរយៈការអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជី ថល។

គួរជម្រាបថា កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers បានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ដោយបានសហការជាមួយមូលនិធិអាស៊ាន និងក្រុមហ៊ុន SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers ដែលរៀប ចំធ្វើឡើងនៅកម្ពុជានេះ គឺមានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើមចំនួន ២០រូបមកពី ១០ប្រទេសនៃសមាជិកអាស៊ាន ដែលជ័យលាភីលេខ១ គឺក្រុមយុវជននៃប្រទេសវៀតណាម ជ័យលាភីលេខ២ គឺក្រុមយុវជននៃប្រទេសព្រុយនេ និងជ័យលាភីលេខ៣ គឺក្រុមយុវជនម៉ាឡេស៊ី៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ