ព័ត៌មានជាតិ
នៅថ្ងៃទី២៦ ខែមករា ខាងមុខ តុលាការនឹងកោះហៅលោក អ៊ី សាំងឡេង ដើម្បីចូលបំភ្លឺ តាមបណ្តឹងរបស់ គ.ជ.ប
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា តុលាការបានកោះហៅតំណាង គ.ជ.ប ចូលបំភ្លឺលើករណីប្ដឹងលោក អី សាំងលេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) រួចហើយ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក ហើយនៅថ្ងៃទី២៦ ខែមករា ខាងមុខ តុលាការនឹងកោះហៅ លោក អី សាំងលេង ទៅចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីទី៧ ខែធ្នូ ឆ្នាំ២០២០ គ.ជ.ប បានដាក់ពាក្យប្តឹងឈ្មោះ អ៊ី សាំងឡេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយសារតែឈ្មោះនេះបានលើកឡើងថា “ច្បាស់ណាស់ គ.ជ.ប មួយនេះ គឺជាចោរ ! គឺជាចោរបំផ្លាញជាតិរបស់ពួកយើងដ៏អាក្រក់បំផុត ! គឺពួកគេនេះហើយ ជាអ្នកអនុវត្តផែនការចុះឈ្មោះមនុស្ស ដោយខុសច្បាប់ ដើម្បីធានាថា បរទេសនៅតែអាចត្រួតត្រាខ្មែរបាននោះ ! ភស្តុតាងនេះវាច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំថាពួកគេ គឺជាចោរបែបនេះ ចាំមើលគេមានអ្វីយកមកបដិសេធទៀតមើល ! ” ។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា “ប្រជាពលរដ្ឋខែ្មរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ”។
កម្មវត្ថុនៃបណ្តឹង គឺស្នើសុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ចំនួន ៣ បទលើ្មស រួមមានបរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ, ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
បទល្មើសខាងលើបានប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធទូរគមនាគមន៍សោតទស្សន៍ ដោយភ្ជាប់ជាមួយសារដែលធ្វើឲ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ក៏ដូចជាមកលើការបោះឆ្នោត។
លោក សោម សូរីដា តំណាងឱ្យ គ.ជ.ប នៃការដាក់បណ្តឹងនេះ បានថ្លែងថា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់អំពីព្រំដែននៃសិទ្ធិនេះដែរថា មិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់បុគ្គលដទៃ និងសង្គមជាតិ ក្នុងនោះ ប៉ះពាល់ដល់បុគ្គលរួមមានការប៉ះពាល់ដល់សិទ្ធិខាងរូបភាព សិទ្ធិលំនៅឋាន និងការបរិហារកេរ្តិ៍ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលដែលបុគ្គលនៅទីនេះរួមមានទាំងរូបវន្តបុគ្គល និងនីតិបុគ្គល និងការប៉ះពាល់ដល់សង្គមជាតិដូចជា ការប្រើសិទ្ធិនោះនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ឬមានចរិតលក្ខណៈញុះញង់ ដែលនាំឱ្យបាត់បង់នូវសន្តិសុខជាតិ។
បើតាមលោក សោម សូរីដា ការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមរយៈបណ្តាញសង្គម ដោយធ្វើការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយទុច្ចរិត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយរួមទាំងការចែកចាយព័ត៌មានមិនពិតដែលមានលក្ខណៈញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គមគឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី