Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែក្នុងឃុំអូរដា ផ្អាកការធ្វើចរាចរ ដោយសារទឹកច្រោះដាច់ក្បាលស្ពាន​

បានផុស

នៅ

ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​កំរៀង ស្ថិត​ក្បែរ​ព្រំដែន​ថៃ ត្រូវ​បាន​ខូចខាត​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃ​ទី ១៣ តុលា​នេះ រថយន្ត​ផ្អាក​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់ ហើយ​ម៉ូតូ​ក៏​ពិបាក​ចរាចរ​ដែរ ដោយសារ​ទឹកជំនន់​ហក់​ឡើង​ខ្លាំង លិច​ដល់​ជាង​ពាក់កណ្ដាល នៃ​បង្កាន់ដៃស្ពាន ច្រោះ​ដាច់​ដី​ក្បាលស្ពាន​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទឹក​តាម​អូរ​ព្រំដែន​ថៃ ជន់​ឡើង​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​លិចលង់​ផលដំណាំ​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់​មួយ​ចំនួន​ត្រូវ​ខូចខាត​ទាំងស្រុង ពិសេស​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​មិន​អាច​ឆ្លងកាត់​បាន​ឡើយ​សម្រាប់​ច្រក​អន្តរជាតិ​ដូង។

លុះ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ សន្ទុះ​ទឹក​ក្នុង​អូរ​ព្រំដែន បាន​បែក​មកដល់​ភូមិ​មួយ​ចំនួន ក្នុង​ស្រុក​កំរៀង ពិសេស​ឃុំ​អូរ​ដា តែម្ដង។ សន្ទុះ​ទឹក បាន​ជន់​លិច​ដល់​បង្កាន់​ដៃ​ស្ពាន​ក្នុង​ភូមិ​លំផាត់ តម្រូវ​ឲ្យ​អាជ្ញាធរ​បិទ​ផ្អាក​ការ​ធ្វើ​ចរាចរ​បណ្ដោះអាសន្ន រង់ចាំ​ទឹក​ស្រក​វិញ​សិន ព្រោះ​ខ្លាច​ជួប​ឧបទ្ទវហេតុ​ណាមួយ​ដែល​យើង​មើល​មិន​ឃើញ។

ផ្លូវ​មួយ​ខ្សែ​ឆ្លងកាត់​ស្ពាន​លំផាត់​នេះ ក៏​ជា​ផ្លូវ​ដ៏​មាន​សារៈសំខាន់​ដែរ ដែល​ផ្សារភ្ជាប់​ទៅ​កាន់​ភូមិ​សំរោង និង​ភូមិ​តាំងយូរ ជាដើម ក្នុង​ការ​ដឹកនាំ​កសិផល​របស់​ប្រជាពលរដ្ឋ​មកកាន់​ផ្លូវជាតិ និង​ទីផ្សារ​ព្រំដែន។

មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី ១៣ តុលា​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ទឹក​មាន​ការ​ស្រក​ចុះ​ផុត​ស្ពាន​ហើយ។ ដោយឡែក​ក្បាលស្ពាន​ទាំងសងខាង ក៏​មាន​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ដោយសារ​តែ​កម្លាំង​ទឹក​ច្រោះ នាំ​យក​ដី​ក្បាលស្ពាន​ទៅ​ជាមួយ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​អង្គភាព​ជំនាញ ឬ​ក៏​ខាង​អាជ្ញាធរ ឃុំ ស្រុក ចុះ​ទៅ​ពិនិត្យ ដើម្បី​ធ្វើការ​ជួសជុល​ជា​បណ្ដោះអាសន្ន​នៅឡើយ​ទេ។ ហេតុដូច្នេះ​ហើយ បាន​ជា​ប្រជាពលរដ្ឋ​នាំគ្នា​យក​ដុំ​ថ្ម​មក​តម្រៀប​នៅ​ក្បាលស្ពាន ទុក​គ្រាន់​ឲ្យ​ម៉ូតូ​ពួកគាត់​បាន​ឆ្លងកាត់​ទាំង​លំបាក៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម