ព័ត៌មានជាតិ
ព្រះវិហារកាតូលិកមួយនៅខេត្តបាត់ដំបង មានប្រវត្តិជាង ២៣០ ឆ្នាំ
ព្រះវិហារកាតូលិកមួយកន្លែងឬហៅថា ( ពេទ្យយាយជី) គិតមកដល់ពេលបច្ចុប្បន្ននេះមានអាយុកាលប្រមាណ ២៣២ឆ្នាំ ដោយបង្កើតឡើងតាំងពីឆ្នាំ១៨៤៨ មកម៉្លេះ។ ព្រះវិហារកាតូលិកនេះ មានទីតាំងស្ថិតនៅ ភូមិរំចេក១ សង្កាត់ រតនៈ ខេត្តបាត់ដំបង។
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ព្រះវិហារកាតូលិកបាត់ដំបង ឬគេហៅថាពេទ្យយាយជី នៅក្នុងឆ្នាំ ១៩០៥ ព្រះវិហារមួយនេះក៏ត្រូវបានក្រុមប្រូវីដង់ ចាប់ផ្ដើមបង្កើតមន្ទីរពេទ្យព្រមទាំងកន្លែងថែរក្សាក្មេងកំព្រា ឬ(មន្ទីរពេទ្យសម្រាប់កុមារកំព្រា) ហើយក្រោយៗមកទៀត មានអ្នកស្គាល់ច្រើនថាជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ ដូច្នេះក៏មានមនុស្សមកព្យាបាលនៅទីនេះជាបន្តបន្ទាប់។
ប៉ុន្តែ ទោះបីបែបនេះក្ដី ព្រះវិហារមួយនេះ ក៏ធ្លាប់បានបំផ្លាញនៅក្នុងសម័យសង្គ្រាម នឹងបានក្លាយជាព្រះវិហារកំព្រាកណ្ដោចកណ្ដែងអស់រយៈពេលជាយូរឆ្នាំ។ លុះមកដល់ដើមឆ្នាំ ២០០៤ រចនាសម្ព័ន្ធរបស់ព្រះសហគមន៍ បានចាប់ផ្ដើមសារជាថ្មី ដោយភាពយឺតៗឡើងវិញ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ ព្រះវិហារកាតូលិក(ពេទ្យយាយជី) ក៏បានក្លាយជាទៅជាមជ្ឈមណ្ឌលសាសនាដ៏ទាក់ទាញនៅក្នុងខេត្តបាត់ដំបង ដែលមានទីកន្លែងសក្ដានុពលជាច្រើនមួយចំនួនដូចជា ទីសក្ការបូជា កន្លែងហាត់កីឡា ទីតាំងរៀបចំពិធីសាសនា សំណង់អគារស្ថាបត្យកម្ម សេវាកម្ម កន្លែងស្នាក់នៅ សាលារៀន មណ្ឌលសុខភាព ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ មណ្ឌលស្វាគមន៍ជន ពិការ សកម្មភាព បណ្ដុះបណ្ដាល អប់រំ សប្បុរសធម៌ ផងដែរ។
ជាមួយគ្នានេះ ទោះបីជាព្រះវិហារកាតូលិកនេះមានរយៈពេលយូរឆ្នាំក៏ពិតមែន ប៉ុន្តែសភាពហាក់នៅមានភាពល្អប្រសើរ ព្រមទាំងឃើញមានការកកើតឡើងនៅសំណង់ថ្មីៗផ្សេងៗជាច្រើនបន្ថែមទៀត។
ខេត្តបាត់ដំបងមិនត្រឹមតែមានកន្លែងព្រះវិហារនេះទេ ក៏នៅមានគោលដៅទេសចរណ៍ជាច្រើនទៀតដល់ ១១១ កន្លែងផងដែរ។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ