Connect with us

ព័ត៌មានជាតិ

​ប្រធានអាស៊ាន ៖ អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងលើកឡើងថា អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី ១៣ ខែតុលានេះថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងអស់គ្នា, ការទទួលបាន ជោគជ័យលើការគ្រប់គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឲ្យសមាជិកអាស៊ាន អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្តនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ឈរលើមូលដ្ឋាននេះ, កិច្ចសហការក្នុង ក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ ស្មារតី និង កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ការពង្រឹងសន្តិសុខ និង ស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្តោត ជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១). ពង្រឹងគុណតម្លៃ, ការយល់ដឹង និង អត្តសញ្ញាណ អាស៊ាន, (២). លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់អំណាចទៅឲ្យស្ត្រី, (៣). ពង្រឹងសុខភាព, សុខុមាលភាព និង ការគាំពារសង្គម និង (៤). ពង្រឹងសមត្ថភាព និង ប្រសិទ្ធភាព ស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា វិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់នូវដំណើរការអភិ​វឌ្ឍជារួម និងបានបន្សល់ទុកជា ស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និង សង្គម។ ជាងនេះទៅទៀត, អាស៊ានបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និង សកល ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀត ដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេស សង្គម, វប្បធម៌, សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព, អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈ៖ (១). ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញ ការចាប់យកបច្ចេកវិទ្យាឌីជីថលឲ្យបានទូលំទូលាយ, (២).ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា និង (៣). ការពង្រឹងវិស័យអប់រំ និង ការអភិវឌ្ឍជំនាញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម