ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថា អាស៊ាននឹងអនុម័តសេចក្ដីថ្លែងការណ៍ ស្ដីពី ចល័តភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពូជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសជាសមាជិកអាស៊ាន នឹងចូលរួមអនុម័ត «សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពី ចល័តភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី ១៣ ខែតុលានេះថា បទពិសោធពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និង បរិយាប័ន្ន។

ក្នុងន័យនេះ, សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់ នឹងចូលរួមអនុម័ត «សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពី ចល័តភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និងសុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយ ផងដែរ។ ដូច្នេះ, អាស៊ានត្រូវបន្តគាំទ្រ និងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញក្នុង «សេចក្ដីថ្លែង ការណ៍អាស៊ាន ស្តីពី ការកសាងអនាគតប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាពធន់៖ ការលើក កម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន»។

ជាមួយគ្នានេះ ដោយមើលឃើញពីសារៈសំខាន់ នៃការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ, ការបណ្តុះបណ្តាល ជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ, កម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្ដីណែនាំអំពី «ការបើកឡើងវិញ, ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជន ទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។

បន្ថែមពីលើនេះ ជំងឺកូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឲ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័ស នៃបច្ចេកវិទ្យាឌីជីថល, អាស៊ានគួរតែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ។ ក្នុងន័យនេះ, សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងចូលរួមជាមួយសម្ដេច ក្នុងការអនុម័ត «សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង លើកទី ៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ