ព័ត៌មានជាតិ
បែកឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ផ្តើមអាជីពពីអ្នកកាសែតក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្រោយបែករបបប៉ុលពត នៅឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ចាប់ផ្តើមអាជីពការងារជានិពន្ធនាយកកាសែត។ ជាច្រើនឆ្នាំ បានក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី មន្រ្តីក្រសួងព័ត៌មាន និងទទួលតំណែងជារដ្ឋមន្រ្តីនៅឆ្នាំ ២០០៤។
ជារដ្ឋមន្រ្តីដ៏លេចធ្លោមួយរូប ក្រៅពីក្នុងឆាកនយោយបាយ លោកក៏ជារដ្ឋមន្រ្តីសកម្មនៅលើបណ្តាញសង្គម ដែលលោកតែងតែចែករំលែកព័ត៌មានពីសង្គម និងការកម្សាន្តផ្សេងៗ។

ក្រុមគ្រួសារ
លោក ខៀវ កាញារីទ្ធ កើតនៅថៃ្ងទី ១៣ កញ្ញា ឆ្នាំ ១៩៥១ នៅសង្កាត់លេខ ២ ក្រុងភ្នំពេញ ជាកូនទីពីរក្នុងចំណោមបងប្អូន ៩ នាក់ ដែលមានបិតានាមខៀវ ថន ជាអតីតមន្រ្តីគយនិងរដ្ឋាករ ហើយមាតាក៏ជាអតីតមន្រ្តីគយនិងរដ្ឋាករផងដែរ។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ទេព រង្ស៉ី ជាឱសថការីនៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ ហើយមានបុត្រីឈ្មោះ ខៀវ ទេពសត្យា ជាអនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នៃក្រសួងព័ត៌មាន។
ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកក៏ជាសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តនយោយបាយនៃទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

ការសិក្សា
លោកបានចូលសិក្សានៅសាលាបឋមសិក្សាមជ្ឍឹមខេត្តបាត់ដំបង និងផ្លាស់មកសាលាបឋមសិក្សាពៅអ៊ុំភ្នំពេញ។ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ លោកបានចូលសិក្សានៅមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ ជាសិស្សមន្រ្តីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាលជំនាន់ទីពីរ។
បទពិសោធន៍ការងារ
ការងារក្នុងនីតិបញ្ញត្តិ៖
-ឆ្នាំ ១៩៨១ ដល់ ១៩៩៣ ជាតំណាងរាស្រ្តប្រចាំខេត្តកណ្តាល
-ឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ជាតំណាងរាស្រ្តប្រចាំរាជធានីភ្នំពេញ
-ឆ្នាំ ១៩៩៨ ដល់បច្ចុប្បន្ន ជាតំណាងរាស្រ្តប្រចាំខេត្តកំពង់ចាម
ការងារក្នុងនីតិប្រតិបត្តិ៖
-ពីឆ្នាំ ១៩៧៩ ដល់ ១៩៩០៖ ជានិពន្ធនាយកកាសែតកម្ពុជា
-ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣៖ ជាទីប្រឹក្សានាយករដ្ឋមន្រ្តី
-ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣៖ ជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ :
-ពីឆ្នាំ ១៩៩៣ ដល់ ២០០៤៖ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន
-ពីឆ្នាំ ២០០៤ ដល់បច្ចុប្បន្ន៖ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន

ស្នាដៃការងារ
ក្រោមការដឹកនាំជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកបានសម្រចការងារធំៗដូចជា៖
ក/ពង្រឹង និងពង្រីកអង្គភាពផ្សព្វផ្សាយជាតិ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
ឈរលើទិសស្លោក “ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន” លោករដ្ឋមន្រ្តីបានធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធអង្គភាពផ្សព្វផ្សាយដែលមានស្រាប់ និងបង្កើតបន្ថែមនូវមធ្យោបាយផ្សព្វផ្សាយបែបទំនើបរួមមាន៖
១). បង្កើនម៉ោងផ្សាយស្ថានីយ៍ទូរទស្សន៍ជាតិពី ១២ ម៉ោង ទៅ ២៤ម៉ោងក្នុងមួយថ្ងៃ ដោយផ្សាយតាមស្ថានីយលើដី (Terrestrial) តាមខ្សែកាប តាមផ្កាយរណប និងផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ វិទ្យុជាតិបានបង្កើនកម្លាំងផ្សាយពី២០០ KW ទៅ៦០០ KW សម្រាប់វិទ្យុ AM ៩១៨ KHz វិទ្យុ FM វត្តភ្នំ ១០៥.៧០MHz មានកម្លាំងផ្សាយ៣០KW និងវិទ្យុ FM ជាតិ ៩៦ MHz អនុភាពផ្សាយ ២០ KWនិង ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
២). តម្លើងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា២ (ទទក២) និងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាតាមបណ្តាខេត្ត បានចំនួន ៩ ស្ថានីយន៏ និងស្ថានីយ៍វិទ្យុ FM ជាតិ តាមបណ្តាខេត្តបានចំនួន២៣ ខេត្ត។
៣). តម្លើង App ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមដូចជា Website YouTube Facebook Telegram Tik Tok និងTwitter ដើម្បីផ្សព្វផ្សាយបន្តពីទូរទស្សន៍ជាតិ វិទ្យុជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) មន្ទីរព័ត៌មានរាជធានី-ខេត្ត និងអង្គភាពផ្សព្វផ្សាយឯកជនមួយចំនួន។ បន្ថែមពីនេះ គ្រប់មន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត សុទ្ធតែមានគេហទំព័រ Facebook Page និងTV Onlineរបស់ខ្លួនផងដែរ។
៤). ពង្រីកការផ្សាយជាភាសាអង់គ្លេស បារាំង ចិន វៀតណាម ចាម និងអារ៉ាប់។

ខ/ កសាងឯកសារគតិយុត្តិ និងស្ថានភាព និងការកសាងសមត្ថភាពមន្ត្រីរាជការក្រសួង
-ផ្តល់សិទ្ធិពេញលេញជូនគ្រប់មន្ទីរព័ត៌មាន រាជធានី-ខេត្ត ក្នុងការចេញលិខិតបន្តអាជ្ញាបណ្ណជូនគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ អង្គភាពសារព័ត៌មានក្នុងស្រុក និងអង្គភាពបោះពុម្ពផ្សាយនានា ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងព័ត៌មាន ក្នុងក្របខណ្ឌដែនដីរាជធានី-ខេត្តរៀងៗខ្លូន។
-ធ្វើប្រតិភូកម្មផ្ទេរមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលលើវិស័យ ព័ត៌មានជូនរាជធានី-ខេត្ត។
-សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមសម្ព័ន្ធទូរទស្សន៍កម្ពុជា ក្នុងការបង្កើតថ្នាលទូរទស្សន៍ Digital ដែលនឹងដាក់ឱ្យដំណើរការពេញលេញ ១០០% នៅឆ្នាំ ២០២៣ ដើម្បីឈានទៅសម្រេចបាននូវការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៏ទាំងអស់នៅកម្ពុជា ពីប្រព័ន្ធអាណាឡូក(Analogue) ទៅជាប្រព័ន្ធឌីជីថល (Digital) នៅត្រឹមឆ្នាំ២០២៥។
-ចេញប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។
-បង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។
-បានចេញប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្មស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិងពាណិជ្ជនាម សម្រាប់អាជ្ញា បណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៏
-បានចេញប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្តីពីវិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្រ្វេកង់ប្រព័ន្ធឧបការណ៍វិទ្យុនាំផ្លូវអាកាស ក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា។
-ពន្លឿនការបញ្ចប់កិច្ចពីគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងបានបង្កើតគណៈកម្មការរៀបចំធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាន ឆ្នាំ១៩៩៥ ជាដើម។

លោកក៏បានចងក្រងនិងបោះពុម្ភផ្សាយសៀវភៅមួយចំនួនដូចជា៖
១-ញញឹមចុងក្រោយ
២-ឆ្ងាយហួសពីជើងមេឃ ‹បកប្រែ›
៣-អប្សរានៃអង្គរ ‹បកប្រែ›
៤-អ្នកដែលឃ្លាតឆ្ងាយ
៥-ការហិនហោចព្រៃឈើ ‹បកប្រែ›
៦-អគ្គមហាសេនា ‹បកប្រែ›
ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីព្រះអង្គម្ចាស់ក្សត្រីថៃ


កាលពីខែមីនា ឆ្នាំ ២០២២ លោក ខៀវ កាញារីទ្ធ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ ក្នុងស្នាដៃដែលលោកបានចូលរួមយ៉ាងសកម្មក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិ។
សញ្ញាបត្របណ្ឌិតកិត្តិយសនេះត្រូវបានប្រគល់ដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលមើលលើលក្ខណៈសម្បត្តិដែលលោកបានចូលរួមពាំនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀតនៅប្រទេសកម្ពុជា។
សារសំខាន់ៗ
ក្នុងវេទិកាផ្សេងៗ លោក ខៀវ កាញារីទ្ធ បានលើកពាក់ព័ន្ធការងារវិជ្ជាជីវៈសារព័ត៌មាន។
-កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈ យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ។
-អ្នកកាសែតដែលពូកែ ត្រូវហ៊ានហែលបញ្ច្រាសទឹកអាចសរសេរព័ត៌មានដែលគេមិនយល់ ឲ្យគេយល់បាន។
-សីលធម៌គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន។
-ព័ត៌មានមានវិជ្ជាជីវៈធ្វើឲ្យសង្គមមានសុខដុម មានភាពរីកចម្រើន។
-សង្គមប្រជាធិបតេយ្យ សារព័ត៌មានមានត្រូវតែមានការចូលរួមពីប្រជាជន។
-កុំខ្វល់បញ្ហាព័ត៌មានក្លែងក្លាយ (Fake News) សំខាន់បំផុតស្ថាប័នដែលរងព័ត៌មានមិនពិតមិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិតឲ្យបានឆាប់រហ័ស។
-មិនត្រូវមានទស្សនៈថាអ្នកសរសេរអត្ថបទអវិជ្ជមានសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ