ព័ត៌មានជាតិ
លោក ហួត ស៊ីនាដ ចុះបញ្ជ្រាបចំណេះដឹងបន្ថែមអំពីនីតិវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាល នៅខេត្តព្រៃវែង
ព្រៃវែង៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដោយមានការអញ្ជើញចូលរួមពីលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង និងមន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-39-11-1024x768.jpg)
លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា គោលបំណងនៃការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ថ្នាក់ក្រោមជាតិនេះគឺមិនមែនជារឿងថ្មីនោះទេ ដោយបានអនុវត្តការងារនេះតាំងពីយូរមកហើយ ព្រមទាំងបានដាក់ចេញនូវសេចក្តីណែនាំជាបន្តបន្ទាប់។ នៅថ្ងៃនេះបានធ្វើការផ្សព្វផ្សាយពាក់ពន្ធនិងសេក្តីណែនាំលេខ១៦៧ ១៦៨ និង១៦៩ ដែលទាក់ទងទៅនឹងគោលការណ៍បែបបទនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-17-26-1024x768.jpg)
លោកបានបន្ថែមទៀតថា ការចុះផ្សព្វផ្សាយបែបបទនីតិវិធីនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការផ្សព្វផ្សាយមួយ ដើម្បីឲ្យមន្ត្រីបុគ្គលិកថ្នាក់ក្រោមជាតិទាំងអស់ បានយល់ដឹងបន្ថែមកាន់តែច្បាស់នូវបទដ្ឋាន គតិយុទ្ធថ្មីៗដែលបានដាក់ចេញ និងងាយស្រួលក្នុងការគ្រប់គ្រង។
លោក អន ភារៈ អភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ននៅខេត្តព្រៃវែង មានមន្ត្រីរាជការសរុបចំនួន ១១.១៣២ នាក់ ស្រីចំនួន៤.៥៣៣ នាក់ ក្នុង នោះ១.ក្របខ័ណ្ឌ(ក) មានចំនួន១.៩២២ នាក់ ស្រីចំនួន៥១៣ នាក់ ២.ក្របខ័ណ្ឌ(ខ) មានចំនួន ៤.១១០ នាក់ ស្រីចំនួន១.៦០៣ នាក់ ៣.ក្របខ័ណ្ឌ (គ) មានចំនួន៥.១០០ នាក់ ស្រីចំនួន ២.៤១៧ នាក់ និងមន្ត្រីជាប់កិច្ចសន្យាសរុបមានចំនួន ៤៦១ នាក់ ស្រីចំនួន១៨៦ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-17-29-1024x768.jpg)
លោក អភិបាលរង បន្តថា រដ្ឋបាលខេត្តក៏បានបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលមាន លោកអភិបាលខេត្ត ក្នុងគោលបំណង ផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាណែនាំមន្ត្រីរាជការទាំងអស់ឱ្យផ្លាស់ប្តូរផ្នត់គំនិត ពីអ្នកគ្រប់គ្រងទៅជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងមាន ទំនួលខុសត្រូវ ។
ជាមួយគ្នានេះ លោក អភិបាលរង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ អនុវត្តការងាររបស់ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរមុខងារសាធារណៈខេត្ត រយៈពេលកន្លងមក៕ សៅគ្រី
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-17-30-2-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-17-28-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/photo_2022-10-13_11-17-30-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?